no-alternative title

Huawei P-Series ជំនាន់ថ្មី ត្រូវបានគេនិយាយថា ទំនងជានឹងប្រើប្រាស់បន្ទះឈីបថ្មីផ្សេងពី Kirin បន្ទាប់ពីមានការរារាំងពីសំណាក់សហរដ្ឋអាមេរិក

ក្រុមហ៊ុន HiSilicon ដែលជាអ្នកឌីស្សាញបន្ទះឈីបរបស់ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា មានការរីកចម្រើនខ្លាំងមែនទែននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ មិនលក់នូវផលិតផលជាច្រើនរបស់ខ្លួនទៅអោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនផ្សេងទៀតនោះទេ ហើយវាគឺប្រើប្រាស់នូវបន្ទះឈីបនេះនៅក្នុងផលិតផលផ្ទាល់ខ្លួន។

ក្រុមហ៊ុន HiSilicon បានទាមទារក្នុងការផលិតនូវបន្ទះឈីបផ្ទាល់ខ្លួនតាមរយៈក្រុមហ៊ុនផលិតបន្ទះឈីប TSMC ហើយក្រុមហ៊ុន Huawei គឺជាអតិថិជនមួយនៅក្នុងចំណោមអតិថិជនធំបំផុតរបស់ខ្លួន។ ប៉ុន្តែនៅក្នុងការរឹតត្បិតជាច្រើនថ្មីៗនេះ ពីសហរដ្ឋអាមេរិកនៅលើក្រុមហ៊ុន TSMC គឺមិនអនុញ្ញាតអោយក្រុមហ៊ុននេះ ធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុន Huawei ទេ ខណៈដែលក្រុមហ៊ុនមហាយក្សចិនមួយ បានបញ្ជាក់ថា ខ្លួនមានបន្ទះឈីប 5nm Kirin 1000 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Huawei Mate 40 series របស់ខ្លួនគ្រាប់គ្រាន់។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅថ្ងៃនេះ មានប្រភពថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូន P50 series ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ទំនងជានឹងមិនមានប្រើប្រាស់នូវបន្ទះឈីប Kirin processors នោះទេ។ តាមរយៈប្រភពផ្គត់ផ្គង់មួយចេញពី Weibo នោះ បន្ទះឈីប Huawei 5nm នឹងមិនមានការឌីស្សាញដោយក្រុមហ៊ុន  HiSilicon នោះទេ។ ក្រុមហ៊ុន Huawei អាចនឹងស្វែងរកនូវក្រុមហ៊ុនភាគីទី 3 ក្នុងការផ្គត់ផ្គង់នូវបន្ទះឈីបថ្មីនេះ។ 

Huawei បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Huawei Mate-series នៅក្នុងឆ្នាំនេះ និងស្មាតហ្វូនត្រកូល P50 series របស់ខ្លួននៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប 5nm របស់ក្រុមហ៊ុន MediaTek និងជម្រើសមួយទៀតផងដែរនោះ គឺក្រុមហ៊ុន Qualcomm ប៉ុន្តែក្រុមហ៊ុននេះ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីព័ត៌មាននេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន