no-alternative title

Visionox នឹងផ្គត់ផ្គង់អេក្រង់ OLED ដែលមានកាមេរ៉ាខាងក្រោមអេក្រង់ទៅអោយ Huawei និង Xiaomi ឆាប់ៗនេះដែលមានតម្លៃ 500 លានដុល្លារអាមេរិក

បន្ទាប់បានប្រកាសនូវភាពជោគជ័យទៅលើការផលិតអេក្រង់ OLED ដែលមានកាមេរ៉ាខាងក្រោមអេក្រង់ ក្រុមហ៊ុន Visionox បានប្រកាសថា ខ្លួននឹងធ្វើការនាំចេញនូវអេក្រង់ OLED ដែលមានតម្លៃច្រើនជាង 3.5 ពាន់លានយ័ន (ប្រហែលជា 500 លានដុល្លារអាមេរិក) ទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់របស់ចិន មានដូចជា ក្រុមហ៊ុន Huawei និង Xiaomi។ ជាមួយនឹងការប្រកាសនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនទាំងពីរនេះ គឺនឹងមានបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់ ហើយនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍បានអោយដឹងថា ក្រុមហ៊ុន Visionox បាននាំចេញនូវអេក្រង់ OLED ដែលមានតម្លៃជាង 2.5 ពាន់លានយ័នទៅកាន់ក្រុមហ៊ុន Huawei និងច្រើនជាង 1 ពាន់លានយ័នទៅកាន់ក្រុមហ៊ុន Xiaomi ។ នៅពេលដែលមានការបញ្ជាក់នោះ ក្រុមហ៊ុន Visionox បានអះអាងថា ខ្លួនក៏ធ្វើការផ្គង់ផ្គង់អេក្រង់នេះទៅកាន់ក្រុមហ៊ុនជាច្រើនទៀតនៅក្នុងប្រទេសចិន និងអតិថិជននៅទីផ្សារបរទេសផងដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះនៅមិនទាន់បង្ហាញអំពីកិច្ចព្រមព្រៀងនេះនៅឡើយទេ។

អេក្រង់របស់ក្រុមហ៊ុន Visionox ត្រូវបានប្រើប្រាស់ ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Xiaomi, OPPO, Huawei និងក្រុមហ៊ុនជាច្រើនទៀត។ ការឆ្លើយតបរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Visionox នឹងធ្វើការផលិតទ្រង់ទ្រាយធំ និងផ្គត់ផ្គង់ជាច្រើនសម្រាប់ដំណោះស្រាយនៃកាមេរ៉ាខាងក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូនជាច្រើនដែលប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ នៅក្នុងខែមិថុនានេះ ក្រុមហ៊ុន Visionox បានទម្លាយនូវអេក្រង់ OLED ដំបូងបំផុតរបស់ពិភពលោកជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ។ ខណៈពេលដែលពាក្យចចាមអារ៉ាមជាច្រើន បានបង្ហាញថា ក្រុមហ៊ុន Huawei នឹងប្រកាសចេញជាលើកដំបូងបំផុតសម្រាប់បច្ចេកវិទ្យានេះ នៅលើស្មាតហ្វូន Mate series របស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន