no-alternative title

Honor Gaming Notebook ត្រូវបានអ្នកទម្លាយព័ត៌មាន និយាយថា នឹងអាចបង្ហាញខ្លួននៅក្នុងខែសីហាខាងមុខនេះ

នៅក្នុងខែមិថុនានេះ ក្រុមហ៊ុន Honor បានប្រកាសថា ខ្លួននឹងបង្ហាញនូវកុំព្យូទ័រលេងហ្គេម notebook របស់ខ្លួន។ អ្នកទម្លាយព័ត៌មាននេះ បានអះអាងថា ផលិតផលថ្មីនេះ អាចនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែនេះផងដែរ។ ប៉ុន្តែថ្មីៗនេះ គាត់ក៏បង្ហោះបន្ថែមថា សម្រាប់កុំព្យូទ័រលេងហ្គេម Honor Gaming Notebook នឹងបង្ហាញខ្លួននៅក្នុងខែសីហានេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីម្សិលមិញនេះក្រុមហ៊ុន AMD និង Honor ក៏បានបង្ហាញនូវរូបភាពមួយចំនួននៅលើ Weibo ដែលមានការបញ្ជាក់ថា កុំព្យូទ័រលេងហ្គេម Honor gaming notebook ថ្មីនេះនឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន AMD។ នៅពេលនេះ ការបង្ហាញវត្តមានរបស់កុំព្យូទ័រនេះនៅក្នុងខែសីហាគឺកាន់តែកៀកហើយ ដូចនេះ ក្រុមហ៊ុន Honor ច្បាស់ជាទម្លាយនូវព័ត៌មានជាច្រើនបន្ថែមទៀតរបស់កុំព្យូទ័រនេះជាក់ជាមិនខានមុនការប្រកាសបង្ហាញជាផ្លូវការនោះ។ 

ក្រុមហ៊ុននេះ ប្រហែលជាបង្ហាញនូវកុំព្យូទ័រជាច្រើនម៉ូឌែល ដែលប្រើប្រាស់នូវបន្ទះឈីប AMD នៅក្នុងសីហាខាងមុខនេះ។ សម្រាប់កុំព្យូទ័រ Honor MagicBook Pro 2020 ដែលប្រកាសបង្ហាញខ្លួននៅក្នុងខែមិថុនានេះគឺមានបន្ទះឈីប Intel ជំនាន់ទី 10។ក្រុមហ៊ុននេះទម្លាយថា ខ្លួនមានគម្រោងក្នុងការបង្ហាញនូវ AMD Version សម្រាប់កុំព្យូទ័រ Honor MagicBook Pro 2020 នេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ ប្រហែលជាប្រកាសបង្ហាញកុំព្យូទ័រនេះជាមួយនឹងកុំព្យូទ័រលេងហ្គេមមួយទៀតនៅខែក្រោយនេះ។

អគ្គនាយករបស់ក្រុមហ៊ុន Honor លោក George Zhao កាលពីពេលមុននេះ បានប្រកាសថា ក្រុមហ៊ុនមានគម្រោងក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេម។ ដូចនេះ វត្តមានរបស់កុំព្យូទ័រ Notebook នេះគឺកាន់តែកៀកមែនទែនហើយ។ ប្រភពដដែលបាននិយាយថា ក្រុមហ៊ុន Huawei ក៏នឹងបង្ហាញនូវកុំព្យូទ័រលេងហ្គេមរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន Honor បង្ហាញនូវកុំព្យូទ័រដែលប្រើប្រាស់នូវបន្ទះឈីប AMD នេះរួច។ 

Honor MagicBook Pro 2020 នេះ ប្រើប្រាស់នូវបន្ទះឈីប Intel Core i7 និង Core i5 ជំនាន់ទី 10។ ផលិតផលថ្មីនេះ មានអេក្រង់ទំហំ 16-inch រ៉េមទំហំ 16 GB DDR4 RAM និង PCIe SSD 512 GB storage៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន