no-alternative title

Samsung Galaxy Note 20 Series ជិតបង្ហាញខ្លួនហើយ ខណៈដែលពេលនេះគឺមានការពិភាក្សាជាច្រើនស្តីពីអេក្រង់របស់ស្មាតហ្វូននេះ

ថ្មីៗនេះ មានការបែកធ្លាយព័ត៌មានជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 20 series ដោយមានការពិភាក្សាជាច្រើនអំពីអេក្រង់របស់ស្មាតហ្វូននេះផងដែរ។ អ្នកជំនាញខាងបច្ចេកវិទ្យាជាច្រើន បាននិយាយថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវអេក្រង់កម្រិត 60Hz ប៉ុណ្ណោះ។ ស្មាតហ្វូននេះ នឹងមានអេក្រង់រាបស្មើ។ សម្រាប់ស្មាតហ្វូននេះ នឹងមានតម្លៃប្រហែលជា $900។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនននេះ ក្រុមហ៊ុន Samsung បានបញ្ចេញស្មាតហ្វូន Galaxy S20 Fan Edition (Galaxy S20 Lite) មានតម្លៃចន្លោះ $700-$750 ប៉ុន្តែវាមានកម្រិតអេក្រង់ 120Hz ហើយហេតុអ្វីបានជាស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ គឺមានអេក្រង់កម្រិតត្រឹមតែ 60Hz? លោក Ross Young ដែលជាប្រធានរបស់ក្រុមហ៊ុនស្រាវជ្រាវ DSCC បានធ្វើការពន្យល់អំពីភាពខុសគ្នានៃអេក្រង់របស់ស្មាតហ្វូនទាំងពីរនេះផងដែរ។ តាមការបញ្ជាក់របស់គាត់ ស្មាតហ្វូន Galaxy S20 Fan Edition គឺមានអេក្រង់ OLED ដែលមានតម្លៃថោកជាង ក្រាស់ជាង និងធ្ងន់ជាងអេក្រង់ OLED ដែលអាចបត់បាន។ ស្មាតហ្វូននេះ គឺមិនមានតម្លៃថ្លៃដូចទៅនឹងម៉ូឌែលជំនាន់មុននោះទេ។ 

ក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Galaxy Series ថ្មីរបស់ខ្លួននេះនៅថ្ងៃទី 5 ខែសីហាខាងមុខនេះ។ យ៉ាងណាមិញ ការបែកធ្លាយរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 20 series នឹងមានច្រើនទៀតមុនការប្រកាសជាផ្លូវការនាពេលខាងមុខនេះ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានបន្ទះឈីប Exynos 990 SoC រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូន Galaxy Note 20 នេះក៏ប្រហែលជាបោះបង់ចោលនូវរន្ធដោត microSD card ផងដែរ។ ស្មាតហ្វូននេះប្រហែលជាមិនមានរន្ធដោតកាសស្តាប់ 3.5mm headphone jack នោះទេ។ 

ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 12MP ជាមួយនឹងសិនស័រទំហំ 1.8um pixel និង dual-pixel Autofocus។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ា ultra-wide f/2.2 aperture និង 1.4um pixels ។សម្រាប់សេនស័រទី 3 របស់វាគឺ 64MP 3x zoom ជាមួយនឹង  f/2.0 aperture និង  1um pixels ។ស្មាតហ្វូននេះនឹងមានការទ្រទ្រង់ទៅលើ  30x hybrid zoom និងទ្រទ្រង់នូវការថតវីដេអូកម្រិត 8K ផងដែរ។ ស្មាតហ្វូននេះ មានរន្ធប្រហោង Punch hole ដែលមានកាមេរ៉ាខាងមុខទំហំ 10MP selfie ជាមួយនឹង dual-pixel auto-focus, f/2.2 aperture និង  1.22um pixels ថែមទៀតpg៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន