no-alternative title

Samsung Galaxy Z Fold 2 បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងអេក្រង់ដែលមានទំហំកាន់តែធំ និងកាន់តែពិសេសជាងមុនក្នងការប្រើប្រាស់

នៅក្នុងព្រឹត្តិការណ៍Galaxy Unpacked កាលពីយប់មិញនេះ ក្រុមហ៊ុន  Samsung បានប្រកាសចេញនូវផលិតផលជាច្រើនក្នុងនោះក៏មានវត្តមានរបស់ស្មាតហ្វូន Galaxy Z Fold 2 ផងដែរ។ សម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់បាននេះគឺមានការឌីស្សាញរូបរាងថ្មី និងអេក្រង់ធំជាងមុនថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅមុនពេលដែលយើងនិយាយអំពីការឌីស្សាញរបស់ស្មាតហ្វូននេះ យើងអាចដឹងថាឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះគឺ  Galaxy Z Fold 2 មិនមែន Galaxy Fold 2 នោះទេ។ ឈ្មោះនេះគឺមានការបញ្ជាក់ថា គ្រប់ស្មាតហ្វូនដែលអាចបត់បានទាំងអស់របស់ក្រុមហ៊ុន Samsung នឹងស្ថិតនៅក្រោមឈ្មោះ Galaxy Z series ។

ជាមួយនឹងការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ រឿងដំបូងគេដែលយើងអាចធ្វើការកត់សម្គាល់នោះគឺផ្នែកអេក្រង់ខាងលើរបស់វា។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  6.2-inch ដែលពិតជាធំមែនទែនបើធៀបទៅនឹង Galaxy Fold ដែលមានអេក្រង់ទំហំត្រឹមតែ 4.6-inch ប៉ុណ្ណោះ។ ស្មាតហ្វូននេះគឺជាប្រភេទ  edge-to-edge Infinity-O ។ អេក្រង់គោលរបស់ស្មាតហ្វូននេះគឺពិតជាធំមែនទែនក្នុងពេលនេះដែលមានទំហំដល់ទៅ 7.6-inches ដែលធំជាងអេក្រង់ជំនាន់មុនដែលមានទំហំត្រឹមតែ 7.3-inch ប៉ុណ្ណោះ។ 

ស្មាតហ្វូននេះមានអេក្រង់ប្រភេទ  Infinity-O ជាមួយនឹងរន្ធប្រហោងនៅគែមផ្នែកខាងស្តាំរបស់អេក្រង់នេះ។ ក្រុមហ៊ុននេះនិយាយថា វាប្រើប្រាស់នូវអេក្រង់ Ultra-Thin Glass ដែលផ្តល់នូវភាពងាយស្រួលក្នុងការបត់បែននេះ។ សម្រាប់ផ្នែកខាងក្រោយវិញនោះ ក្រុមហ៊ុន Samsung ខ្ចីនូវការឌីស្សាញរបស់ស្មាតហ្វូន Galaxy Note20 ។

ស្មាតហ្វូននេះ មានកាមេរ៉ា 3គ្រាប់ និងភ្លើង LED Flash មួយដូចទៅនឹងស្មាតហ្វូន Galaxy Note20 ផងដែរ ប៉ុន្តែវាមិនមានកាមេរ៉ា  laser focus module នោះទេ។ សម្រាប់ត្រចៀកបត់របស់ស្មាតហ្វូនេះគឺមើលទៅល្អជាង Galaxy Fold ផងដែរ។ ស្មាតហ្វូន Galaxy Fold នេះមាន ២ ពណ៌នោះគឺ Mystic Black និង Mystic Bronze ។ វានឹងមានប្រភេទ Galaxy Z Fold 2 Thom Browne Edition ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់ប្រកាសបង្ហាញនូវព័ត៌មានលម្អិតនៃលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅក្នុងការប្រកាសបង្ហាញវត្តមានជាផ្លូវការនេះនៅឡើយទេ។ ដូចគ្នាទៅនឹងលក្ខណៈសម្បត្តិផងដែរ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ វាអាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន