no-alternative title

iQOO និង OPPO ប្រកាសចេញនូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនរបស់ខ្លួននៅ ChinaJoy

នៅដើមខែនេះ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនជាច្រើនដូចជា OPPO និង iQOO បានប្រកាសបង្ហាញនូវបច្ចេកវិទ្យាសាកថ្មីជាច្រើនរបស់ខ្លួន។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ បានប្រកាសចេញនូវបច្ចេកវិទ្យាសាកថ្ម  charging technologyថ្មីនេះនៅ  ChinaJoy 2020 ផងដែរ។ សម្រាប់អ្នកដែលមិនដឹងនោះ សម្រាប់  ChinaJoy នេះគឺជាព្រឹត្តិការណ៍ឌីជីថលកម្សាន្ត ការដាក់តាំងបង្ហាញ និងសន្និសីទដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងទីក្រុងស៊ាងហៃប្រទេសចិន។ នេះគឺជាព្រឹត្តិការណ៍កម្សាន្តឌីជីថល និងសន្និសីទនៃការលេងហ្គេមដ៏ធំបំផុតនៅក្នុងអាស៊ីផងដែរ។

iQOO គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងបំផុតដែលធ្វើពាណិជ្ជកម្មជាផ្លូវការក្នុងការប្រកាសចេញនូវបច្ចេកវិទ្យា 120W Ultra-Fast charging technology ។ ពេលនេះ ក្រុមហ៊ុនក៏ដាក់តាំងបង្ហាញនូវបច្ចេកវិទ្យានេះនៅក្នុងព្រឹត្តិការណ៍ ChinaJoy 2020 នេះផងដែរ។ វាគឺអាចធ្វើការបម្លែងពី 20V 6A ទៅជា 5V 12A តាមរយៈថាមពលថ្ម 6C ។ ដូចនេះ ថាមពលថ្មទំហំ 4,000mAh អាចបញ្ចូលពេញនៅក្នុងពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO វិញនោះក៏ប្រកាសបង្ហាញនូវបច្ចេកវិទ្យា 125 Super Flash Charge technology របស់ខ្លួនដែលបច្ចេកវិទ្យានេះមានការប្រកាសបង្ហាញនៅថ្ងៃទី  14 ខែកក្កដាកន្លងទៅនេះ។ក្រុមហ៊ុន Oppo អះអាងថាថាមពលថ្ម 4,000mAh អាចបញ្ចូលបាន 41% នៅក្នុងពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។ សម្រាប់បច្ចេកវិទ្យា  OPPO 125W Super Flash Charger ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា  VOOC, SuperVOOC ហើយវាក៏អាចប្រើប្រាស់បានជាមួយនឹង  PPS, PD និងQuick Charge protocols បានផងដែរ។ 

សម្រាប់ ្OPPO 125W Super Flash Charger នេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា VOOC, SuperVOOC និងអាចប្រើប្រាស់បានជាមួយនឹង  Programmable Power Supply, Power Delivery និងQC protocols ផងដែរ។  គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន iQOO នឹងប្រកាសបង្ហាញនូវស្មាតហ្វូន flagship របស់ខ្លួនជាមួយនឹងបច្ចេកវិទ្យា  120W fast charging នៅក្នុងខែសីហា ឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន