no-alternative title

នាឡិកា OPPO Watch បង្ហាញខ្លួនហើយ អេក្រង់ AMOLED មានគែមកោង និងថាមពលថ្មអាចប្រើប្រាស់បានដល់ទៅ 21 ថ្ងៃ

នាឡិកា OPPO Watch បានបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន OPPO Reno4 series ដែលនេះ គឺជានាឡិកាស្មាតវ៉ចដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា នៅក្នុងព្រឹត្តិការណ៍នៃការប្រកាសចេញនូវ VR របស់ក្រុមហ៊ុនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

OPPO Watch គឺជានាឡិកាដែលមានភ្ជាប់ជាមួយនឹងអេក្រង់គែមកោង AMOLED និងមាន 2 ទំហំគឺ 46មម ដែលមានអេក្រង់ទំហំ 1.91 អ៊ីង ជាមួយនឹង 326ppi និងកម្រិតភាពច្បាស់ 402x476px និង 100% DCI-P3 color gamut ផងដែរ។ សម្រាប់ប្រភេទ 41មម វិញនោះគឺមានអេក្រង់ទំហំ 1.6 អ៊ីង។

ថាមពលថ្ម និងបច្ចេកវិទ្យាបញ្ចូលថ្ម

នាឡិកាស្មាតវ៉ចនេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual Chip Endurance System របស់ក្រុមហ៊ុន OPPO ដែលមានការពង្រឹងទៅលើថាមពលថ្មជាមួយនឹងបន្ទះឈីប  Qualcomm Snapdragon Wear 3100 SoC និង Ambit Micra Apollo3 Wireless SoC។ សម្រាប់នាឡិកា OPPO Watch ទំហំ 46មម គឺប្រើប្រាស់បាន 36 ម៉ោងនៅលើ Smart mode និង 21 ថ្ងៃសម្រាប់ Power Saver Mode ដែលមានមុខងារក្នុងការវាស់ទៅលើចង្វាក់បេះដូង សាររំលឹក ជំហាននៃការដើរ និងជាច្រើនទៀត។ សម្រាប់ទំហំ  41មម វិញនោះ គឺអាចប្រើប្រាស់បាន 24 ម៉ោងនៅក្នុង Smart Mode និង 14 ថ្ងៃនៅក្នុង Power Saver Mode ។ ការសាកថ្មគឺប្រើប្រាស់ពេល 15 នាទីបាន 46% ។

លក្ខណៈពិសេស

សម្រាប់នាឡិកា OPPO Watch នេះមានសេនស័រវាស់ទៅលើចង្វាក់បេះដូង និងសកម្មភាពកីឡាជាច្រើនទៀត។ វាមានសេនស័រកីឡាចំនួន ៥ ដែលអាចធ្វើការគ្រប់គ្រងទៅលើសកម្មភាពកីឡាជាច្រើនផ្សេងៗគ្នាដូចជាការហែលទឹក ការធាក់កង់ ការរត់ និងជាច្រើនទៀត។ នាឡិកានេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Google’s Wear OS និងការពារការជ្រាបទឹកជម្រៅដល់ទៅ 50 ម៉ែត្រផងដែរ។

តម្លៃ និងកាលបរិច្ឆេទនៃការបង្ហាញខ្លួន

នាឡិកា OPPO Watch  ទំហំ 46mm មានតម្លៃ  19,990 INR (276 ដុល្លារ) ខណៈពេលដែលទំហំ 41mm  គឺមានតម្លៃ 14,990 INR (200ដុល្លារ)។ វាមាន 2 ពណ៌គឺពណ៌ខ្មៅ និងពណ៌មាស Glossy Gold ។ សម្រាប់ប្រភេទ 46mm គឺមាន3 ពណ៌គឺ Black, Silver Mist និង Pink Gold ។ នាឡិកា Oppo Watch នឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី 10 ខែសីហាឆ្នាំ 2020 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន