no-alternative title

Samsung Galaxy A42 5G អាចនឹងក្លាយជាស្មាតហ្វូន 5G ដំបូងគេ ដែលប្រើបន្ទះឈីបជំនាន់ថ្មី Snapdragon 750G

កាលពីដើមខែកញ្ញានេះក្រុមហ៊ុន Samsung  បានប្រកាសចេញស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មីដែលទ្រទ្រង់ប្រព័ន្ធសេវា 5G ម៉ូដែល Galaxy A42 5G ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីបន្ទះឈីបដែលស្មាតហ្វូនមួយនេះប្រើប្រាស់នោះទេ ទោះបីជាក្រុមហ៊ុនបានបង្ហាញចេញពីគុណសម្បត្តិជាច្រើនរបស់វាក្តី។ ប៉ុន្តែក្នុងពេលនេះមានប្រភពព័ត៌មានថ្មីមួយបានអះអាងថាស្មាតហ្វូនស៊េរីថ្មី Galaxy A42 5G គឺបានប្រើប្រាស់នូវបន្ទះឈីប Snapdragon 750G  ដែលទើបតែត្រូវបាន Qualcomm ប្រកាសចេញផ្លូវការណ៍កាលពីថ្ងៃម្សិលមិញនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើ Source code នៃស្មាតហ្វូន Galaxy A42 5G នៅលើបណ្តាញ Geekbench ដែលបញ្ចេញដោយគេហទំព័រ dealntech.com បានបង្ហាញថាស្មាតហ្វូនជំនាន់ថ្មីនេះគឺមានលេខកូដសំគាល់ម៉ូដែល SM-A426B ប្រើប្រាស់បន្ទះឈីបដែលមានអង្គគណនា 8-core បែងចែកល្បឿនជាពីរដែលមាន 2-core រត់បានក្នុងល្បឿន 2.21GHz និង 6-Core រត់បានក្នុងល្បឿន 1.8GHz ព្រមជាមួយអង្គក្រាហ្វិច Adreno 619។ ទោះជាបែបនេះក្តីបើតាមប្រភពផ្សេងទៀតបាននិយាយថា Samsung Galaxy 42 5G គឺប្រើប្រាស់ឈីប Snapdragon 690 5G ដែលប្រកាសចេញកាលពីខែមុននេះ ប៉ុន្តែបើតាមប្រភព code ដែលបានបង្ហាញជាមួយកម្រិតល្បឿនប្រតិបត្តិការ និងអង្គក្រាហ្វិចគឺបានបញ្ជាក់ថាវាគឺជាបន្ទះឈីប Snapdragon 750G ដែលទើបតែត្រូវបានប្រកាសចេញថ្មីៗនេះ ដូចនេះបញ្ជាក់ថា Samsung Galaxy A42 5G គឺជាស្មាតហ្វូនដំបូងគេដែលបំពាក់បន្ទះឈីប Snapdragon 750G យ៉ាងពិតប្រាកដ។ 

Galaxy A42 5G គឺជាស្មាតហ្វូន 5G ដែលមានតម្លៃធូរថ្លៃដំបូងពី Samsung ជាមួយតម្លៃខ្ទង់ 369  អឺរ៉ូ ឬប្រហែល 430  ដុល្លារអាមេរិក។ ក្រៅតែពីទ្រទ្រង់ប្រព័ន្ធសេវា 5G ទៅស្មាតហ្វូននេះនៅមានភ្ជាប់មកជាមួយគុណសម្បត្តិល្អៗជាច្រើនផងដែរសម្រាប់ការប្រើប្រាស់ដោយក្នុងនោះមានដូចជាអេក្រង់ធំទំហំ 6.6” ប្រភេទ Super AMOLED ទ្រទ្រង់កម្រិតបង្ហាញ Full-HD+ និងបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់, មានកាមេរ៉ាសែលហ្វីទំហំ 20MP ស្ថិតក្នុងឆកអេក្រង់ដំណក់ទឹក កាមេរ៉ាក្រោយ 4 គ្រាប់ទំហំ 48MP ជា Main Lens + 8MP ជា Ultra Wide+ 5MP ជា Depth Sensor Lens + 5MP ជា Macro Lens។ ហើយជាពិសេសគឺវាមានថ្មទំហំធំដល់ទៅ 5,000mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនតាមរយះរន្ធចម្លង USB-C ថែមទៀតផង។ Samsung នឹងចេញលក់ស្មាតហ្វូន Galaxy A42 5G សម្រាប់ទីផ្សារប៉ែកអឺរ៉ុបនាខែវិច្ឆិកា, 2020 ជាមួយជម្រើសបីពណ៌គឺពណ៌ខ្មៅ ពណ៌ស និងពណ៌ប្រផេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន