no-alternative title

Huawei Mate 40 Series ត្រូវបានគេប្រទះឃើញផ្សព្វផ្សាយនៅលើ Twitter របស់ក្រុមហ៊ុន Huawei នៅក្នុងចក្រភពអង់គ្លេស

ថ្មីៗនេះ CEO Yu Chengdong របស់ក្រុមហ៊ុន Huawei ទម្លាយនូវព័ត៌មានចុងក្រោយបំផុតរបស់ស្មាតហ្វូនស៊េរីថ្មី Flagship Huawei Mate 40 series។ នៅក្នុងវីដេអូមួយនៅក្នុងសន្និសីទ HDC 2020 នេះ គាត់និយាយថា សូមរង់ចាំមួយភ្លែត។ អ្វីគ្រប់យ៉ាង គឺទៅតាមអ្វីដែលបានគ្រោងទុក។ តាមការបង្ហើបរបស់លោក Yu Chengdong នោះ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញខ្លួននៅដើមខែតុលានេះ។ ថ្មីៗនេះ @Huawei Mobile នៅក្នុងចក្រភពអង់គ្លេសក៏បង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបណ្តាញសង្គម Twitter របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងចក្រអង់គ្លេសនិយាយថា យើងមានដំណឹងល្អសម្រាប់អ្នក។ សម្រាប់ស្មាតហ្វូន #HuaweiMate ជំនាន់ក្រោយនេះនឹងបង្ហាញខ្លួនឆាប់ៗនេះ សូមរង់ចាំតាមដានបន្ត។ នេះគឺជាលើកដំបូងបំផុតសម្រាប់គណនីរបស់ Huawei ដែលនិយាយអំពីស្មាតហ្វូននេះ។ បើទោះបីជាវាមិនទាន់មានការបង្ហាញនូវកាលបរិច្ឆេទផ្លូវការក៏ដោយនោះ យើងអាចនិយាយបានថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួនឆាប់ៗនេះ។ ស្មាតហ្វូន Huawei Mate 40នឹងបង្ហាញខ្លួននៅចុងខែកញ្ញា ឬដើមខែតុលានេះ។ 

ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9000 Series ជាមួយនឹងដំណើរការ 5nm និងស្ថាបត្យកម្ម Cortex A77 ឬ A78។ ស្មាតហ្វូននេះ គឺមានម៉ូឌឹម 5G modem ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាគោលទំហំ 50MP CMOS ។ សម្រាប់កាមេរ៉ា periscope telephoto lens គឺទ្រទ្រង់នូវ 5x optical zoom និង 55x digital zoom ។ស្មាតហ្វូន Huawei Mate 40 នេះគឺមាន ៣ ម៉ូឌែលនោះគឺ Mate 40, Mate 40 Pro និង Mate 40 Pro+ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន