no-alternative title

របាយការណ៍របស់ DigiTimes បានព្យាករណ៍ថា ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ក៏នឹងធ្វើអោយការនាំចេញថេប្លេត Huawei ប្រឈមនឹងផលប៉ះពាល់ផងដែរ

ក្រុមហ៊ុន Huawei បន្តមើលឃើញនូវការធ្លាក់ចុះទៅលើការនាំចេញថេប្លេតរបស់ខ្លួននៅក្នុងឆ្នាំ 2021 នេះ។ ការដាក់ទណ្ឌកម្មទៅលើការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនេះ គឺជាហេតុផលដ៏សំខាន់ដែលនៅពីក្រោយការធ្លាក់ចុះនេះ ហើយក្រុមហ៊ុននេះ ក៏មិនអាចទិញនូវបន្ទះឈីប processors ពីក្រុមហ៊ុន Qualcomm ឬ MediaTek ឬក្រុមហ៊ុន TSMC នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ DigiTimes នោះ ក្រុមហ៊ុន Huawei, Samsung និង Apple គឺជាប់ចំណាត់ថ្នាក់ Top 3 នៅលើពិភពលោក។ ក្រុមហ៊ុន Huawei បានធ្វើការនាំចេញនូវថេប្លេតនេះនៅក្នុងប្រទេសចិន អ៊ឺរ៉ុប និងទីផ្សាររបស់អាស៊ីអាគ្នេយ៍ដែលមានប្រហែលជា 60% នៅក្នុងប្រទេសចិន ហើយវាមានតែ 40% ប៉ុណ្ណោះនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប និងអាស៊ី។ បញ្ហាជាច្រើនដែលក្រុមហ៊ុន Huawei ប្រឈមមុខនោះ គឺដោយសារតែទីផ្សារថេប្លេត គឺចាប់ផ្តើមមានការកើនឡើងនៅក្នុងស្ថានភាពនេះ។ 

នៅក្នុងពេលនេះ ក្រុមហ៊ុន Apple គឺមានចំណែកទីផ្សារចំនួន 42% នៅក្នុងទីផ្សារថេប្លេតរបស់ចិន ខណៈពេលដែលក្រុមហ៊ុន Huawei គឺមាន 33% ក្រុមហ៊ុន Microsoft គឺមាន 3.5% និងក្រុមហ៊ុន Lenovo គឺមានចំនួន 3% ។ របាយការណ៍នេះគឺមានការព្យាករណ៍ថា ក្រុមហ៊ុន Huawei នៅតែបន្តរហូតដល់ត្រីមាសទី 2 ឆ្នាំ 2021 នេះ។ ក្រុមហ៊ុននេះនៅមិនទាន់ទិញបន្ទះឈីប CPUs ពីក្រុមហ៊ុន Intel និង AMD នោះទេ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនម៉ាកយីហោរបស់ចិននេះក៏ផ្តោតទីលើទីផ្សាររបស់ចិន និងការកាត់បន្ថយទៅលើទីផ្សារបរទេសផងដែរ។ ក្រុមហ៊ុននេះ នឹងមានចំណែកទីផ្សារ ប្រហែលជា 22% ប៉ុណ្ណោះ នៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុន Apple នឹងមានចំនួន  46.4% ហើយក្រុមហ៊ុន Microsoft គឺមាន 4% ហើយក្រុមហ៊ុន Lenovo គឺមានចំនួន 9.6% ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន