no-alternative title

OPPO Find N លាតត្រដាងអេក្រង់បត់ដំបូងរបស់ខ្លួន និងបង្កប់បច្ចេកវិទ្យាថ្មីៗលើសពីការរំពឹងគិតក្នុងព្រឹត្តិការណ៍ OPPO INNO Day

សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាទូទាំងសកលលោកប្រាកដជាស្គាល់ OPPO INNO Day ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំបំផុតក្នុងការលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគត ដែលធ្វើឡើងដោយក្រុមហ៊ុនស្មាតហ្វូន OPPO ដើម្បីបង្ហាញពីរបកគំហើញថ្មីៗ និងគំនិតច្នៃប្រឌិតលើវិស័យបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ហើយសម្រាប់ OPPO INNO Day 2021 ក៏មិនចាញ់ឆ្នាំមុនៗប៉ុន្មានឡើយ ដូចនេះចង់ដឹងថាតើ OPPO បានលាតត្រដាងពីរបកគំហើញថ្មីអ្វីខ្លះ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ OPPO INNO Day ឆ្នាំ2021 បានព្រឹត្តិទៅនៅថ្ងៃទី14-15 ធ្នូ ដើម្បីអបអរសាទរក្នុងការបង្ហាញនូវរបកគំហើញបច្ចេកវិទ្យាថ្មីៗចំនួន 3 លើទូទាំងសកលលោករួមមានដូចជា វ៉ែនតាឆ្លាតវៃ Air Glass AR Monocle និងប្រព័ន្ធបច្ចេកវិទ្យា MariSilicon X NPU ជាដើម។ អ្វីដែលចាប់អារម្មណ៍សម្រាប់មហាជននោះគឺ OPPO បានលាតត្រដាងលទ្ធភាពដ៏អស្ចារ្យលើ ស្មាតហ្វូនអេក្រង់បត់ OPPO Find N ឬហៅថា Retractable-Camera ជាកំពូលស្មាតហ្វូនដែល OPPO បានប្រើរយៈពេល 4 ឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីទទួលបាននូវការរចនាតែមួយគ្មានពីរ ព្រមទាំងបំពាក់ដោយមុខងារកំពូលៗ និងបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀត។ ហេតុនេះតើស្មាតហ្វូនអេក្រង់បត់ OPPO Find N បានវិវត្តន៍ខ្លួនអស្ចារ្យកម្រិតណា?

•ឥទ្ធិពលកាមេរ៉ារបស់កំពូលស្មាតហ្វូន OPPO Find N

កំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N បានបំពាក់នូវសេនស័រខ្នាត 1/1.56 inch របស់ SONY ស៊េរី IMX766 ទំហំ 50MP ដែលមានសមត្ថភាពអាចធ្វើការពង្រីកប្លង់ថតបានជិតបំផុតបែប Optical-Zoom កម្រិត 2X និងមានសមត្ថភាពផ្តិតយករូបភាពបានច្បាស់ជាងបើធៀបនឹងសែនស័រ Telephoto ធម្មតា។ បន្ថែមពីនេះ OPPO ក៏បានបង្ហាញថា ការប្រើប្រាស់ប្រព័ន្ធកាមេរ៉ា Retractable-Camera គឺជួយកាត់បន្ថយកម្រិតគ្រាប់ Noise នៅលើផ្ទៃរូបភាពបានយ៉ាងល្អបំផុតនៅពេល Zoom និងជាពិសេសការថតនៅពេលរាត្រី។ ជាងនេះទៅទៀតប្រព័ន្ធកាមេរ៉ា Retractable-Camera របស់ OPPO នេះ គឺមានប្រព័ន្ធការពារទឹក និងធូលី ដោយវានឹងលឹបចូលក្នុងវិញភ្លាមៗត្រឹមរយះពេលតែ 0.6 វិនាទីប៉ុណ្ណោះ នៅពេលប៉ះជាមួយទឹក ឬក៏ធ្លាក់ប៉ះទង្គិចផ្សេងៗ។ 

•អេក្រង់លាតពេញដ៏ពិតប្រាកដ

ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យស្មាតហ្វូនទាំងមូលបានធ្វើការអភិវឌ្ឍន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនទៅលើកម្រិតលាតនៃអេក្រង់ និងទម្រង់រូបរាងទូរស័ព្ទ។ ហើយនៅដើមឆ្នាំ2018 OPPO បានចាប់ផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍នូវកាមេរ៉ាបង្កប់ដែលជាបច្ចេកវិទ្យា USC (Under-Screen Camera) មកដល់ពេលនេះមានចំនួន 3 ជំនាន់មកហើយ។ 

•ឆ្ពោះទៅជាមួយមនុស្ស Digital របស់ OPPO 

អ្វីដែលអស្ចារ្យបំផុតនោះគឺមនុស្ស Digital របស់ OPPO វាអាចប្រាស្រ័យទាក់ទងបានកាន់តែប្រសើរ ស្វែងយល់ពីយើងកាន់ច្បាស់ដូចមនុស្សធម្មតា។ ដោយសារតែបច្ចេកវិទ្យា AI នេះមានសមត្ថភាពអាចសម្គាល់សម្លេង, យល់ពីអារម្មណ៍, Lip-syncing ជាដើម។ លើសពីនេះទៅទៀត ក្រៅពីការទំនាក់ទំនងពាក្យសម្តី និងមនោសញ្ចេតនា មនុស្សរបស់ Digital របស់ OPPO អាចមើលឃើញមនុស្សលោក ដែលយោងទៅតាមការមើលឃើញ ហើយវាក៏អាចធ្វើជាគ្រូបង្វឹកហាត់ប្រាណនិម្មិត ឬធ្វើការងារជាច្រើនទៀតដូចជា Livestream និងអ្នកតំណាងសេវាកម្មអតិថិជនជាដើម។ 

•ជួបជាមួយនឹងពិភពនិម្មិតដ៏អស្ចារ្យ OPPO CybeReal 2.0

តើអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ AR ទេ? បច្ចេកវិទ្យានាពេលអនាគតនឹងស្ថិតនៅក្នុងដៃរបស់អ្នកជាមួយនឹង AR ដែលអនុញ្ញាតិឲ្យលោកអ្នកបានស្គាល់ ឬ ទៅដល់ពិភពនិម្មិត។ ហើយបច្ចេកវិទ្យា CyberReal 2.0 ផ្តល់នូវបទពិសោធន៍យ៉ាងពិតប្រាកដដូចជា ទីតាំង និងទិសដៅជាក់លាក់តាមរយៈបរិស្ថានជុំវិញខ្លួន។ ដោយលោកអ្នកអាចប្រើប្រាស់បានតាមរយៈកាមេរ៉ារបស់ស្មាតហ្វូន, សេនស័រ Bluetooth ដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

•ដំណើរការដោយបណ្តាញ 5G 

តើអ្នករំពឹងកំណែលម្អអ្វីខ្លះនៅលើបណ្តាញ 5G នាពេលបច្ចុប្បន្ន? នៅក្នុង INNO Day, ក្រុមហ៊ុន OPPO បាននាំយកការប្រណាំងឡានបញ្ជាតាមរយៈ 5G មកបង្ហាញជូនមហាជន។ បញ្ជាក់ផងដែរថា ការប្រណាំងឡានបញ្ជា 5G គឺជាគម្រោងស្រាវជ្រាវរវាង OPPO និងកម្មវិធី Erisson exploring killer នៅលើស្មាតហ្វូន 5G របស់ OPPO ផ្ទាល់តែម្តង។ 

 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N បានបើកឲ្យកក់ទុកមុនហើយនៅក្នុងប្រទេសចិន ហើយចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី23 ធ្នូ ឆ្នាំ2021។ ក្នុងនោះផងដែរក៏សង្ឃឹមថា កំពូលស្មាតហ្វូននេះនឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងឆាប់ៗផងដែរ។ ដូច្នេះ រង់ចាំអ៊ុតមើល OPPO Find N ទាំងអស់គ្នា!  

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន