គិតមកដល់ពេលនេះ គឺមានរយៈពេលជិត 3 សប្តាហ៍ហើយបន្ទាប់ពីរោងចក្ររបស់ក្រុមហ៊ុន Foxconn ត្រូវបានបិទចំពេលដែលមានការតវ៉ាទ្រង់ទ្រាយធំពីបុគ្គលិកជាច្រើនរបស់ក្រុមហ៊ុននេះ។ រោងចក្រ Foxconn នេះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់ Sriperumbudur នៅក្បែររដ្ឋ Chennai ប្រទេសឥណ្ឌា ហើយក៏ជាកន្លែងផលិតទៅលើ Apple iPhone ផងដែរ។ នៅពេលនេះ មានដំណឹងថា រោងចក្រនេះ គឺចាប់ផ្តើមបើកដំណើរការឡើងវិញហើយសម្រាប់បុគ្គលិកដែលវិលត្រឡប់មកធ្វើការវិញ ក្រុមហ៊ុននេះនឹងធ្វើតេស្តកូវីដ 19។
នៅក្នុងរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា រោងចក្រនេះ នឹងធ្វើការបើកតែមួយវេនប៉ុណ្ណោះ ហើយមានបុគ្គលិកចំនួន 120 នាក់ ក្រុមហ៊ុននេះ គ្រោងនឹងចំណាយពេលវេលាដល់ទៅ 2 ខែសម្រាប់រោងចក្រ Foxconn នៅក្នុងការផលិតបានពេញលេញឡើងវិញ។ សូមជំរាបថា រោងចក្រនេះ គឺមានបុគ្គលិកចំនួន 17,000 ហើយរោងចក្រនេះ គឺបើកដំណើរការ 3 វេនត្រូវបានបិទនៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2021 នេះ បន្ទាប់ពីបុគ្គលិក 250 នាក់ធ្លាក់ខ្លួនឈឺដោយសារតែការពុលអាហាររហូតដល់នាំអោយមានការតវ៉ាជាច្រើនពីបុគ្គលិករបស់ក្រុមហ៊ុននេះ។
ជាមួយនឹងការតវ៉ាកន្លងមកនោះ គឺដោយសាររតែបុគ្គលិកដែលធ្វើការនៅទីនោះ បានចោទប្រកាន់ថា អាហារដែលផ្តល់នៅអន្តេវាសិកដ្ឋានរបស់ក្រុមហ៊ុន Foxconn ស្អុយរលួយ ហើយពេលខ្លះវាមានដង្កូវថែមទៀត។ បន្ថែមពីនេះទៀតនោះ បង្គន់នៅទីនេះ មិនមានអនាម័យ និងមិនមានទឹកប្រើប្រាស់នោះទេ។ បន្ថែមពីនេះទៀតនោះ បុគ្គលិកជាច្រើននាក់ក៏ត្រូវគេងនៅក្នុងបន្ទប់តូចរួមគ្នាផងដែរ៕