Infinix ចាប់ដៃជាមួយ Marvel Studios បញ្ចេញនូវម៉ូដែលពិសេសសម្រាប់ស្មាតហ្វូនស៊េរីថ្មី Infinix Note 12 series

Infinix ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង បានប្រកាសចាប់ដៃគ្នាជាមួយនិង Marvel Studios បញ្ចេញនូវម៉ូដែលពិសេសសម្រាប់ស្មាតហ្វូនស៊េរីថ្មី Infinix Note 12 series។ បើតាមការបញ្ជាក់ពីក្រុមហ៊ូន Infinix គឺបាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Note 12 series នឹងធ្វើការប្រកាសចេញនៅលើទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 20 ខែឧសភាពខាងមុខនេះហើយ ដោយក្នុងនោះក្រុមហ៊ុននឹងមានម៉ូដែលពិសេស Doctor Strange ដែលសំដែងក្នុងភាពយន្ត The Multiverse of Madness ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ខ្សែរភាពយន្ត Doctor Strange in the Multiverse of Madness គឺទើបតែមានការចាក់បញ្ចាំងតាមរោងភាពយន្តតែប៉ុណ្ណោះ ក្នុងនោះនៅកម្ពុជាក៏បានបញ្ចាំងរួចហើយដែរ។ សម្រាប់ម៉ូដែលពិសេស Note 12 នេះ គឺនឹងបង្ហាញខ្លួនជាមួយការឌីស្សាញរូបភាព Doctor Strange-themed នៅលើអេក្រង់ ខណៈដែលនៅលើផ្ទៃខ្នងខាងក្រោយនៃស្មាតហ្វូននេះក៏មានការរចនាជាមួយនិងរូបភាពឡូហ្កូរបស់ Marvel ហើយនិងមានរូបភាពរង្វង់មូលនៅចំកណ្តាលផងដែរ។

សូមជំរាបថា ស្មាតហ្វូន Note 12 គឺនឹងបង្ហាញខ្លួនជាមួយនិងអេក្រង់ AMOLED ហើយនិងមានការទ្រទ្រង់ជាមួយនូវមុខងារwidevine L1 សម្រាប់ធ្វើការគាំទ្រដល់ការ Streaming HD content នៅលើកម្មវិធី Prime Video ឬ Netflix ជាដើម។ អេក្រង់នេះ គឺមានទំហំ 6.7 អ៊ីង បង្ហាញចេញបានក្នុងកម្រិត FHD+ resolution។  ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់កម្លាំងសាក 33W fast charging និងរត់ជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 12-based operating system។

យោងតាមការទម្លាយកន្លងមក គឺមានការបញ្ជាក់ថា ស្មាតហ្វូន Note 12 និង Note 12 Turbo នឹងមានការបំពាក់មកជាមួយនូវកាមេរ៉ាចំនួន 3 គ្រាប់ដែលមានការឌីស្សាញម៉ូឌុលកាមេរ៉ារាបស្មើរជាប់និងតួស្មាតហ្វូន ហើយនិងមានការបង្ហាញខ្លួនជាមួយនិងជម្រើសពណ៌ច្រើនដូចជា Blue, Black និង Silver ព្រមតាំងមានការដាកលក់ជាបណ្តើរនៅលើហាង Flipkart ក្នុងប្រទេសឥណ្ឌាផងដែរ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម