OPPO Reno8 Pro នឹងប្រើប្រាស់នូវអេក្រង់ OLED ទំហំ 6.7 អ៊ីងល្បឿន 120Hz របស់ក្រុមហ៊ុន BOE

OPPO នឹងបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Reno8 Series របស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយខណៈ ដែលលក្ខណៈសម្បតិ្តមួយចំនួនរបស់ស្មាតហ្វូននេះត្រូវបានគេទម្លាយស្ទើរទាំងស្រុងហើយ។ បើតាមការបញ្ជាក់ពី Digital Chat Station បាននិយាយថា ស្មាតហ្វូន Reno8 Pro នឹងមានអេក្រង់ទំហំ 6.7 អ៊ីង OLED បង្ហាញចេញបាកម្រិត FHD+ resolution និងមានល្បឿន 120Hz refresh rate ហើយអក្រង់នេះ នឹងមានការផលិតឡើងដោយក្រុមហ៊ុន BOE។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការថតរូបស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 32MP ខណៈដែលកាមេរ៉ាក្រោយគឺមានទំហំ 50MP Sony IMX766 ដែលមានមុខងារ OIS ប៉ុន្តែមិនមានាករបញ្ជាក់ពីគ្រាប់ផ្សេងទៀតនោះទេ។ មានការរំពឹងថា ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប MediaTek’s Dimensity 8100 Max  និងមានការទ្រទ្រង់ជាមួយនិង OPPO MariSilicon X Co-Processor ផងដែរ។ ស្មាតហ្វូននេះ នឹងថ្មទំហំ 4500mAh ជាមួយនិងបច្ចេកវិទ្យាសាកម្លាំង 80W flash charging។ 

បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន Reno8 នឹងមានការតម្លើងស៊ុមជុំវិញតួជាប្រភេទ Aluminum frame និងមាន Dual speakers ហើយនិង X-linear motor ផងដែរ។ ក្នុងងនោះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះក៏នឹងបង្ហាញខ្លួនជាមួយនិងពណ៌ Green, gray ហើយនិង Black ថែមទៀត។ អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូនេនះ គឺនឹងមានកម្រ៉ាស់ 7.34mm និងមានទម្ងន់ 180 grams.

 

ព័ត៌មានពាណិជ្ជកម្ម