no-alternative title

លោក Elon Musk កំពុងតែត្រូវបានគេស៊ើបអង្កេតលម្អិតទៅលើរឿងដែលលោកបានទិញយកនូវក្រុមហ៊ុន Twitter

នៅពេលនេះ មានដំណឹងថា លោក Elon Musk កំពុងតែត្រូវបានស៊ើបអង្កេតលម្អិតទៅលើការទិញយកនូវក្រុមហ៊ុន Twitter ខណៈពេលដែលនិយតករសហព័ន្ធ បាននិយាយថា លោកមានភាពយឺតយ៉ាវក្នុងការបំពេញនូវទម្រង់សំខាន់ៗ ដើម្បីបញ្ចប់ការទិញនេះ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Wall Street Journal។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍របស់ Wall Street Journal នេះ គណៈកម្មការមូលប័ត្រកំពុងតែធ្វើការស៊ើបអង្កេតទៅលើការបរាជ័យរបស់លោក Elon Musk ដើម្បីទិញអោយទាន់ពេលវេលាសម្រាប់ភាគហ៊ុន ដ៏ធំរបស់គាត់របស់ក្រុមហ៊ុន Twitter កាលពីខែមីនានេះ។ មហារូបសេដ្ឋីនេះ បានចំនាយពេលវេលាយ៉ាងយូរក្នុងការដាក់ពាក្យស្នើសុំជាសាធារណៈ ខណៈពេលដែលគាត់ស្ថិតនៅក្នុងដំណើរការនៃការទិញភាគហ៊ុនចំនួន 9.2% និងក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុននេះ។

ភាពយឺតយ៉ាវនៅក្នុងការទិញភាគហ៊ុនបន្ថែមដែលមិនបានជូនដំណឹងទៅដល់ម្ចាស់ភាគហ៊ុនផ្សេងទៀតនោះ ក៏បណ្តាលអោយមានបញ្ហាប៉ះពាល់ដល់ទឹកប្រាក់យ៉ាងច្រើន។ នៅពេលនេះ លោក Musk ក៏ត្រូវបានប្តឹងដោយម្ចាស់ភាគហ៊ុនជាច្រើនរបស់ក្រុមហ៊ុនTwitter ហើយវាក៏មានការស៊ើបអង្កេតដាច់ដោយឡែកមួយទៀតពី FTC ទៅលើបញ្ហានេះផងដែរ។ សម្រាប់តម្លៃស្តុកពេលនេះ គឺមានការធ្លាក់ចុះមកនៅត្រឹម $45.08 ដែលមានការធ្លាក់ចុះ 10% បើធៀបទៅនឹងតម្លៃនៅថ្ងៃទី 17 ខែមេសាមានតម្លៃ $54.20។ តម្លៃទីផ្សារពេលនេះ គឺមានភាពខុសគ្នាដល់ទៅ 9 ពាន់លានដុល្លារអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន