no-alternative title

ការលក់ទូរស័ព្ទ Nokia 105 Series នៅលើទីផ្សារសកល គឺបានជាង 200 លានគ្រឿងហើយគិតមកទល់នឹងពេលនេះ

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីបំផុតនេះ គឺបានអោយដឹងថា ការលក់ទូរស័ព្ទ Nokia 105 Series នៅលើទីផ្សារសកល គឺបានចំនួនច្រើនជាង 200 លានគ្រឿង ហើយគិតមកទល់នឹងពេលនេះ។ ទូរស័ព្ទប្រភេទ Feature ហ្វូន ម៉ូដែល Nokia 105 4G ក៏មានសមត្ថភាពអាចទ្រទ្រង់ទៅលើការទូទាត់ប្រាក់បានផងដែរ ដែលនេះ អាចចាត់ទុកថា គឺជាប្រភេទ “Smarter Feature Phone”។  

រូបភាពពាណិជ្ជកម្ម
no-alternative title

Nokia 105 4G នេះ គឺជាទូរស័ព្ទដែលមានការទ្រទ្រង់នូវ 4G Netcom និងអាចធ្វើការទូទាត់ប្រាក់បាន ហើយថែមទាំងមាន លក្ខណៈសម្បត្តិល្អៗជាច្រើនទៀត។ ទូរស័ព្ទនេះ គឺពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែន។ ទូរស័ព្ទ Nokia 105 series នេះ ប្រើប្រាស់នូវបន្ទះឈីប Unisoc។ Nokia 105 series ប្រើប្រាស់នូវ  island-style keyboards និងមានតួខ្លួនផលិតចេញពីជ័រ polycarbonate។ នៅលើទូរស័ព្ទនេះ ក៏មានដាក់នូវហ្គេម  “Snake” ដែលជាហ្គេមល្បីប្រចាំត្រកូលផងដែរ ជាពិសេស គឺមានរន្ធដោតកាសស្តាប់ 3.5 mm headphone jack និងវិទ្យុសម្រាប់ស្តាប់បានផងដែរ។ 

Nokia 105 4G series នេះទ្រទ្រង់ទៅលើ Unicom និង Telecom network 4G ជាមួយនឹង dual SIM dual standby ។ អ្នកប្រើប្រាស់អាចប្រើទូរស័ព្ទនេះសម្រាប់ទូទាត់ប្រាក់នៅលើ Alipay ផងដែរ។ ចាប់តាំងពីវត្តមានរបស់ Nokia នៅក្នុងដៃរបស់ក្រុមហ៊ុន HMD នោះ ក្រុមហ៊ុននេះបានវិនិយោគយ៉ាងខ្លាំងទៅលើទូរស័ព្ទប្រភេទ Feature Phones ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន