no-alternative title

របាយការណ៍ចុងក្រោយបាននិយាយថា iPhone 13 នឹងមានការអាប់ដេតតិចតួចប៉ុណ្ណោះបើប្រៀបធៀបជាមួយនឹង iPhone 12

មួយរយៈចុងក្រោយនេះ ឃើញថាការបង្ហាញវត្តមានរបស់ iPhone គឺមានការផ្លាស់ប្តូរជាច្រើន ហើយការផ្លាស់ប្តូរដ៏ធំបំផុតគឺនៅលើ iPhone 11 Series តែម្តង។ ស្មាតហ្វូននេះ មានអេក្រង់ OLED និងមានកាមេរ៉ាធំជាងមុន បន្ទាប់មកស្មាតហ្វូន  iPhone 12 series ក៏មានការអាប់ដេតមួយចំនួនផងដែរពិសេសទៅលើការឌីស្សាញ។ នៅពេលនេះ ជាមួយនឹង iPhone 13 Series នៅមិនទាន់ដឹងថា នឹងមានការអាប់ដេតទៅលើអ្វីខ្លះនោះទេ។ សម្រាប់ម៉ូឌែល Pro នេះ ត្រូវបានគេដឹងថា គឺមានអេក្រង់កម្រិត 120Hz Refresh Rate។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយបំផុតនេះ បានអោយដឹងថា ក្រុមហ៊ុន Apple គឺមានការជឿជាក់ទៅលើភាពពេញនិយមខ្លាំងបំផុតនៃស្មាតហ្វូន iPhone នៅក្នុងឆ្នាំនេះ ចាប់តាំងពីពេលដែលមានការបញ្ជាទិញស្មាតហ្វូន iPhones ដល់ទៅ 90 លានគ្រឿងរួចមកសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ។ វាមានការកើនឡើងខ្លាំងមែនទែនចាប់តាំងពីឆ្នាំ 2020 នៅពេលដែលក្រុមហ៊ុននេះបានបញ្ជាទិញស្មាតហ្វូន iPhone 12 Series ប្រហែលជា 75 លានគ្រឿងនោះ។តាមការបញ្ជាក់របស់  Bloomberg ក្រុមហ៊ុន Apple នឹងមានការកើនឡើងខ្លាំងជាងមុនទៀតដោយសារតែមេរោគរាតត្បាតកូវីដ 19។

ស្មាតហ្វូន iPhone 13 នឹងក្លាយជាស្មាតហ្វូនជំនាន់ទី 2 ដែលបំពាក់នូវបច្ចេកវិទ្យា  5G connectivity ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ អ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនទាន់ទិញស្មាតហ្វូន iPhone 12 series ដោយរង់ចាំវត្តមានរបស់ស្មាតហ្វូន iPhone 13។ ជាពិសេសទៀតនោះ គឺបច្ចេកវិទ្យា 5G connectivity ក៏មិនទាន់មានការប្រើប្រាស់ច្រើនខ្លាំងនៅឡើយទេនៅលើពិភពលោក។

របាយការណ៍របស់ Bloomberg ទម្លាយទៀតថា ស្មាតហ្វូន iPhone 13 នឹងមាន 4 ម៉ូឌែលដូចទៅនឹងស្មាតហ្វូន iPhone 12 ផងដែរ។ វាមានអេក្រង់ទំហំ  5.4-inch, 6.1-inch និង 6.7-inch ។ ស្មាតហ្វូន iPhone 13 mini មានអេក្រង់ទំហំ 5.4-inch ខណៈពេលដែលស្មាតហ្វូន iPhone 13 និង  13 Pro មានអេក្រង់ទំហំ 6.1-inch ហើយស្មាតហ្វូន iPhone 13 Pro Max មានអេក្រង់ទំហំ 6.7-inch ។ ស្មាតហ្វូននេះមានលេខកូដ  D16, D17, D63 និង D64។ សម្រាប់ម៉ូឌែល Pro នឹងមានអេក្រង់  low-temperature polycrystalline oxide (LTPO) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន