no-alternative title

OnePlus Nord 2 5G បង្ហាញខ្លួនហើយ គឺបំពាក់នូវបន្ទះឈីប Dimensity 1200 មានកាមេរ៉ាទំហំ 50MP-OIS និងបច្ចេកវិទ្យាសាកថ្មកំលាំង 65W WarpCharge

នេះគឺជាទូរស័ព្ទ 5G ជំនាន់ថ្មីរបស់ក្រុមហ៊ុន OnePlus ម៉ូដែល Nord 2 ដែលទើបបង្ហាញវត្តមានមកថ្មីៗនេះ។ ទូរស័ព្ទឆ្លាត 5G ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវបន្ទះឈីបខ្លាំងរបស់ MediaTek ស៊េរី  Dimensity 1200 AI 6nm SoC ជាមួយរ៉េមទំហំចាប់ពី 6GB ដល់ 8GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ទំហំចាប់ពី 128GB ដល់ 256GB។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

OnePlus Nord 2 5G មានបន្ទះអេក្រង់ជាប្រភេទ Fluid AMOLED Display កម្រិត 90Hz ទំហំ 6.43 អ៊ីញ ដែលមានលែនទំលុះអេក្រង់មួយគ្រាប់ស្ថិតនៅជិតគែមអេក្រង់ខាងឆ្វេងក្បែរកែងខាងលើ និងជាលែនកាមេរ៉ាសែលហ្វីទំហំ 32MP។ បន្ទះអេក្រង់របស់ Nord 2 5G ទ្រទ្រង់កម្រិតបង្ហាញ Full-HD+ 1080x2400px លើខ្នាត 20:9 ratio និងគាំទ្រមុខងារ HDR10+។ ស្មាតហ្វូនជំនាន់ថ្មីនេះស្រោបការពារផ្ទៃមុខក្រោយដោយកញ្ចក់ Corning Gorilla Glass 5 និងមានស៊ុមជុំវិញជាជ័រ Plastic។

សម្រាប់ប្រព័ន្ធកាមេរ៉ាផ្នែកខាងក្រោយដែលដំឡើងនៅលើ OnePlus Nord 2 5G មានចំនួន 3 គ្រាប់ ប្រើនូវសែនស័រគោលទំហំ 50MP ដែលជាសែនស័រ SONY IMX766 មានមុខងារទប់លំនឹង OIS។

សែនស័រនេះក៏ទ្រទ្រង់នូវមុខងារ Digital OverLap HDR ផងដែរ ក្នុងការជួយសម្រួលសម្រាប់ការកែតម្រូវកម្រិត exposure រូបភាពពីរប្លង់ច្របាច់បញ្ចូលគ្នាមកក្នុងប្លង់រូបភាពតែមួយ។ ចំនែកសែនស័រជំនួយពីរគ្រាប់ទៀត គឺមានសែនស័រ Ultra-wide ទំហំ 8MP និងសែនស័រ Monochrome ទំហំ 2MP អមដោយអំពូលភ្លើង LED Flash មួយគ្រាប់។

ទូរស័ព្ទឆ្លាត 5G ស៊េរីថ្មីនេះមានថ្មទំហំ 4500mAh ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 65W WarpCharge  តាមរយះរន្ធចម្លង USB-C ដែលមានសមត្ថភាពសាកបំពេញថាមពលថ្មពីកម្រិត 0% ដល់ពេល 100% ប្រើពេលប្រមាណជា 30 នាទីប៉ុណ្ណោះ។

OnePlus Nord 2 5G ប្រតិបត្តិការលើ Oxygen OS 11.3 ដែលគាំទ្រដោយ Android 11 ចេញពីប្រអប់ស្រាប់។ ហើយអ្វីដែលពិសេសគឺ OnePlus សន្យាថា ដាក់អោយទូរស័ព្ទឆ្លាតជំនាន់ថ្មីនេះអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធសុវត្ថិភាពដល់ទៅ 3 ឆ្នាំឯណោះ។

OnePlus នឹងនាំយកទូរស័ព្ទ Nord 2 5G របស់ខ្លួនទៅប្រកាសចេញលក់នៅទីផ្សារប៉ែកអឺរ៉ុប និងឥណ្ឌានៅថ្ងៃទី 28 ចុងខែកក្តដានេះ ជាមួយជម្រើស ពណ៌ខៀវ Blue Haze, ប្រផេះ Gray Sierra និងបៃតងGreen Wood ដែលពាសផ្ទៃក្រោយដោយស្បែក Vegan leather។

ចំពោះតម្លៃរបស់ Nord 2 5G វិញគឺខ្ទង់ប្រមាណ €399 ឬប្រហែល $469 សម្រាប់ម៉ូដែល 6GB/128GB៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន