no-alternative title

របាយការណ៍ថ្មីនិយាយថា Samsung Galaxy Z Fold 3 នឹងមានប្រព័ន្ធគ្រប់គ្រង់ការឡើងកំដៅល្អប្រសើរជាង Galaxy S21 Ultra ទៅទៀត

Samsung បានប្រកាសផ្លូវការណ៍រួចហើយសម្រាប់ថ្ងៃប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនគឺនៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 នៅវេលាម៉ោង 10 AM ET តាមរយះការ Livestream នៅលើគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុនផ្ទាល់។ នៅក្នុងព្រឹត្តិការណ៍ថ្ងៃនោះត្រូវបានគេដឹងថា Samsung នឹងប្រកាសចេញទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីគឺ Galaxy Z Fold 3 និង X Flip 3  រួមនឹងនាឡិកាដៃឆ្លាតវៃជំនាន់ថ្មី Galaxy Watch 4 Series និងកាសស្តាប់ឥតខ្សែ Galaxy Buds 2 ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដែលផលិតផលទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះគឺមានការបែកធ្លាយព័ត៌មានជាច្រើនដែលនិយាយពីគុណសម្បត្តិដែលនឹងមានមកជាមួយផលិតផលទាំងនោះ ដូចជាក្នុងពេលនេះអីចឹង គឺមានប្រភពទម្លាយព័ត៌មានតាមរយះបណ្តាញធ្វីស្ទ័រល្បីឈ្មោះមួយបានទម្លាយចេញពីចំនុចពិសេសមួយរបស់ទូរស័ព្ទអេក្រង់បត់ Galaxy Z Fold 3។

យោងតាមគណនីបណ្តាញធ្វីស័្ទរឈ្មោះថា @IceUniverse បានបញ្ជាក់នៅលើគណនីខ្លួនថា Samsung Galaxy Z Fold 3 គឺប្រើបន្ទះឈីប Snapdragon 888 ដែលមានការរៀបចំនៅប្រព័ន្ធខាងក្នុងម៉ាស៊ីនកាន់តែពិសេសជាងមុន។ ដែលក្នុងន័យនេះ គឺគេចង់សំដៅទៅលើប្រព័ន្ធបន្សាបកំដៅក្នុងម៉ាស៊ីនរបស់ Galaxy Z Fold 3 តែម្តង។ គណនីដដែលនេះ ក៏បានបញ្ជាក់ថា Galaxy Z Fold 3 គឺនឹងមានប្រព័ន្ធការពារការកើនឡើងកំដៅរបស់ម៉ាស៊ីនអំឡុងពេលលេងហ្គេមបានប្រសើរជាងកំពូលស្មាតហ្វូន Galaxy S21 Ultra បច្ចុប្បន្នទៅទៀត និងជួយធ្វើអោយអាយុកាលរបស់ថ្មកាន់ថាមពលប្រើប្រាស់បានយូរជាងថែមទៀតផង។

បើតាមការបញ្ជាក់នៅលើវិញ្ញាបនបត្ររបស់ស្ថាប័ន TENNA របស់ចិន Samsung Galaxy Z Fold 3 គឺមានថ្មទំហំ 4,400mAh ដែលជាទំហំតូចជាងថ្មរបស់ Galaxy Z Fold 2ប្រមាណ 100mAh។ ទូរស័ព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានជម្រើសពីរម៉ូដែលសម្រាប់តម្រូវតាមទីផ្សារក្នុងតំបន់ផ្សេងៗគ្នាគឺម៉ូដែលប្រើឈីប Qualcomm Snapdragon 888 និងម៉ូដែលប្រើឈីប Samsung Exynos Series៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន