no-alternative title

Samsung Galaxy S10, S20, Note 10 និង Note 20 ទទួលបានការធ្វើបច្ចុប្បន្នភាពឡើងមកកាន់ One UI3.1.1

ក្រុមហ៊ុន Samsung បានបញ្ចេញកំនែប្រែ One UI3.1.1 ដោយដំឡើងមកជាមួយ Galaxy Z Fold និង Z Flip 3 ចេញពីប្រអប់ស្រាប់តែម្តង។ កំនែប្រែ One UI ជំនាន់ចុងក្រោយនេះគឺបានបង្កើនផលិតភាពប្រើប្រាស់កាន់តែល្អប្រសើរជាងមុនសម្រាប់ទូរស័ព្ទអេក្រង់បត់ Galaxy Z Series ជំនាន់ថ្មីទាំងពីរ។ ទោះជាយ៉ាងណាក្រុមហ៊ុន Samsung ក៏បានបញ្ចេញកំនែប្រែថ្មី One UI3.1.1 សម្រាប់កំពូលស្មាតហ្វូនត្រកូល Galaxy S21 Series ផ្លូវការណ៍រួចហើយដែរកាលពីសប្តាហ៍មុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកនៅពេលនេះ Samsung ក៏បានដាក់អោយធ្វើបច្ចុប្បន្នភាព One UI3.1.1 នៅលើស្រឡាយកំពូលស្មាតហ្វូនមួយចំនួនទៀតរបស់ខ្លួនបន្ថែមទៀតក្នុងនោះរួមមាន Galaxy S10, S20, Note 10 និង Note 20 Series ជាដើម។ ចំពោះ Firmware សម្រាប់ការធ្វើបច្ចុប្បន្នភាព One UI3.1.1 នៅលើ Galaxy S10 Series មានលេខកូដ G97xFXXUCFUH3 ជាមួយទំហំ 733MB។ ចំនែក Firmware One UI3.1.1 សម្រាប់ Galaxy S20 Series មានលេខកូដ G98xBXXU9DUH2 មានទំហំ 623MB, សម្រាប់ Galaxy Note 10 Series មានលេខកូដ N97xFXXU7FUH3 មានទំហំ 927MB និងសម្រាប់ Galaxy Note 20 Series មានលេខកូដ N98xBXXU3DUH2 ជាមួយទំហំ 738MB។

ក្រោយការធ្វើបច្ចុប្បន្នភាព One UI3.1.1 កំពូលស្មាតហ្វូន Galaxy ទាំងអស់ខាងលើ គឺទទួលបានមុខងារថ្មីហៅថា Bedtime Mode, ជួយបង្កើនល្បឿនបើកដំណើរការកម្មវិធីលឿនរហ័សជាងមុន, ដំណើរការកាមេរ៉ាលឿនជាងមុន, មុខងារ Pop-Up Menu ដើរលឿនជាងមុន, ការស្កែនក្រយ៉ៅម្រាមដៃបានលឿនជាងមុន, កាត់បន្ថយការឡើងកំដៅម៉ាស៊ីនបានប្រសើរជាងមុន ការដំណើរការមុខងារកម្មវិធីផ្សេងទៀតដូចជា Clock, Samsung Internet, Contacts និងWeather ជាដើម ប្រតិបត្តិការលឿនជាងមុនផងដែរ។ បន្ថែមពីនេះក្រោយពីការធ្វើបច្ចុប្បន្នភាព One UI3.1.1 ទូរស័ព្ទក៏អាចនឹងធ្វើការផ្លាស់ប្តូររបៀបនៃការប្រើប្រាស់ថ្មីមួយចំនួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន