no-alternative title

មកដល់ហើយ! Infinix Zero X Series ភ្ជាប់មកជាមួយកាមេរ៉ា Periscope មានតម្លៃខ្ទង់ $300 ប៉ុណ្ណោះ

ក្រោយពីបានបែកធ្លាយព័ត៌មានចចាមអារាមជាច្រើនមួយរយះពេលកន្លងមកនេះ ពេលនេះក្រុមហ៊ុន Infinix បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Zero X របស់ខ្លួនផ្លូវការណ៍ហើយ។ ដោយក្នុងគ្រួសារ Zero X មានសមាជិកចំនួន 3 ស៊េរីគឺ Infinix Zero X, X Pro និង X Neo ហើយបងប្អូនស្មាតហ្វូនទាំងបីស៊េរីនេះគឺមានបំពាក់មកជាមួយលែន Periscope ដូចៗគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Infinix Zero X Series ទាំងបីស៊េរីនេះបំពាក់នូវកញ្ចប់លែនកាមេរ៉ា 3 គ្រាប់ដូចគ្នា ប៉ុន្តែ មានសែនស័រ គោលទំហំផ្សេងពីគ្នាដោយក្នុងនោះម៉ូដែលកំពូល Zero X Pro មានសែនស័រគោលទំហំ 108MP មាន OIS, ម៉ូដែល Zero X មានសែនស័រគោលទំហំ 64MP មាន OIS ដូចគ្នា និងម៉ូដែល Zero X Neo មានសែនស័រគោលទំហំ 48MP គ្មាន OIS ទេ។ សម្រាប់កាមេរ៉ាពីរគ្រាប់ផ្សេងទៀតគឺមានទំហំ 8MP ដូចគ្នា គឺជាសែនស័រ Periscope និង Ultra-wide 120 ដឺក្រេ។

ចំពោះសែនស័រកាមេរ៉ាសែលហ្វីវិញគឺមានមួយគ្រាប់ទំហំ 16MP ស្ថិតក្នុងលែនទំលុះកណ្តាលថ្ងាសអេក្រង់។ សម្រាប់សែនស័រ Periscope ទំហំ 8MP របស់បងប្អូនស្មាតហ្វូន Infinix Zero X គឺមានសមត្ថភាពអាចពង្រីកប្លង់ថតបាន 5X Optical និងដល់ 60X  Hybrid zoom។ បន្ថែមពីនេះប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះក៏មានមុខងារ Super Moon Mode ដែលប្រើប្រាស់បច្ចេកវិទ្យា Galileo Engine ដើម្បីគ្រប់គ្រងលំនឹងរូបភាពនៅពេលថតរូបព្រះច័ន្ធដើម្បីឲ្យការផ្តិតយករូបភាពព្រះច័ន្ធបានច្បាស់ស្អាតគាប់ចិត្ត។

ស្មាតហ្វូនជំនាន់ថ្មីទាំង 3 ស៊េរីខាងលើនេះដំណើរការនៅលើបន្ទះឈីប MediaTek Helio G95 12nm មានអង្គគណនា 8-Core រត់នៅលើប្រព័ន្ធ Cortex-A76 ល្បឿន 2.05GHz និងប្រើអង្គក្រាហ្វិច Mali-G76 MC4។  Infinix Zero X Series មានរ៉េមទំហំ 8GB ជាមួយមុខងារ Memory Fusion 2.0 ដើម្បីពង្រីកទំហំរ៉េមបន្ថែម និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដល់ 256GB។

ស្មាតហ្វូនជំនាន់ថ្មីនេះប្រតិបត្តិការដោយ XOS7.6 គាំទ្រដោយ Android 11។ Zero X  និង X Pro មានថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W ដូចគ្នា។ រីឯម៉ូដែល Zero X Neo មានថ្មទំហំ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 18W។

មកដល់អេក្រង់វិញ ម៉ូដែល Zero X និង X Pro បំពាក់មកជាមួយបន្ទះអេក្រង់ប្រភេទ AMOLED ទំហំ 6.67 អ៊ីញ មានល្បឿន refresh rate 120Hz និង touch sampling rate 240Hz រីឯម៉ូដែល Zero X Neo មានអេក្រង់ LCD ទំហំ 6.78 អ៊ីញមានល្បឿន refresh rate 90Hz ជាមួយ touch sampling rate 180Hz។

Infinix នឹងនាំយកទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីក្នុងគ្រួសារ Zero X Series ទៅប្រកាសចេញលក់នៅទីផ្សារ នីហ្សេរីយ៉ា ថៃ ឥណ្ឌូនេស៊ី អេហ្ស៊ិប និងទីផ្សារមួយចំនួនទៀត ប៉ុន្តែ សម្រាប់ទីផ្សារខាងប៉ែកអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិកក្រុមហ៊ុនមិនទាន់មានគម្រោងក្នុងការនាំស្មាតហ្វូនជំនាន់ថ្មីនេះទៅប្រកាសចេញលក់នៅឡើយទេ។

ហើយតម្លៃក៏ Infinix មិនទាន់ប្រកាសប្រាប់ឲ្យដឹងនោះដែរ ប៉ុន្តែ បើតាមការព្យាករណ៍ Infinix Zero X Series អាចនឹងមានតម្លៃខ្ទង់ $300 ឡើង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន