no-alternative title

ដឹងទេថាតើ OPPO Find X3 Pro Photographer Edition បង្ហាញវត្តមានថ្មីៗនេះ មានចំនុចពិសេសអ្វីខ្លះខុសពីម៉ូដែលធម្មតា?

នៅទីបំផុតស្មាតហ្វូនដែលតំណាងពីការចាប់ដៃគូសហការរវាងក្រុមហ៊ុន OPPO និង Kodak បានបង្ហាញវត្តមានផ្លូវការណ៍ហើយ ដោយស្មាតហ្វូនថ្មីនេះគឺត្រូវបាន Customs ពីលើម៉ូដែល Find X3 Pro ដែលចេញកាលពីដើមឆ្នាំ។ សម្រាប់ស្មាតហ្វូន Customs មកថ្មីដែលទើបបង្ហាញចេញមកនេះត្រូវបាន OPPO ដាក់ឈ្មោះឲ្យថា Find X3 Pro Photographer Edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ផ្នែកផ្សេងៗទៀតដូចជាបន្ទះអេក្រង់ កំលាំងម៉ាស៊ីន ប្រព័ន្ធកាមេរ៉ា ទំហំថ្ម បច្ចេកវិទ្យាសាកថ្មីនៅលើស្មាតហ្វូនម៉ូដែលពិសេសថ្មីនេះគឺមិនមានអ្វីខុសគ្នាពី Find X3 Pro ស្តង់ដារនោះទេ ប៉ុន្តែចំនុចដែល Photographer Edition បានកែប្រែនោះ គឺការរចនាលើផ្ទៃខ្នងផ្នែកខាងក្រោយផ្ទាល់តែម្តង។ សម្រាប់ផ្ទៃខ្នងខាងក្រោយរបស់ Find X3 Pro Photographer Edition គឺផ្សំឡើងពីកញ្ចក់ពាក់កណ្តាលផ្នែកខាងលើ និងស្បែកពណ៌ខ្មៅនៅពាក់កណ្តាលខាងក្រោម ដែលទម្រង់នៃការរចនាបែបនេះគឺយកលំនាំចេញពីម៉ាស៊ីតថតស៊េរី Kodak 35 Classic។

ចំនែកប្រអប់វ៉ិចខ្ចប់ទៀតសោធន៍គឺមានរាងពងក្រពើស្រដៀងនឹងប្រអប់កាមេរ៉ា Kodak 35 Classic ផងដែរ។ ដោយនៅក្នុងប្រអប់គឺមានដាក់មកជាមួយរបស់គ្រប់តែម្តងមានដូចជា ដុំឆ្នាំងសាក ខ្សែសាក កាសខ្សែ ម្ជុលចាក់ទ្រនាប់ស៊ីន ខ្សែសម្រាប់ព្យួរ និងស្រោបការពារដែលមានរចនាបថដូចគ្នាជាមួយទូរស័ព្ទជាដើម។ មិនខុសពីម៉ូដែល Find X3 Pro ស្តង់ដារនោះទេ ដោយស្មាតហ្វូនម៉ូដែលពិសេសនេះគឺបំពាក់មកជាមួយសែនស័រកាមេរ៉ាទំហំ 50MP ចំនួនពីរគ្រាប់ (Main + Ultra-wide) ជាមួយសែនស័រជំនួយពីរគ្រាប់ផ្សេងទៀត (Telephoto + Microscope)។ ស្មាតហ្វូនកំពូលនេះបំពាក់អេក្រង់ LTPO-AMOLED 120Hz កម្រិត Quad-HD+ ទំហំ 6.7 អ៊ីញុ, ប្រើបន្ទះឈីប Snapdragon 888, មានថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 65W wired charge និង 30W wireless charge។

ចំនុចពិសេសរបស់ Find X3 Pro Photographer Edition គឺបានស្រោបស្បែកមុខកម្មវិធីដោយ ColorOS ដែលមានការកែប្រែថ្មីដោយបានដាក់បញ្ចូល Theme មានពណ៌ទឹកប្រាក់ជាមួយ Wallpaper ពណ៌ខ្មៅ ក៏ដូចជា icon កម្មវិធីឲ្យស៊ីគ្នាទៅនឹងទូរស័ព្ទថែមទៀតផង។ ទោះជាយ៉ាងណា OPPO មិនទាន់ប្រកាសពីតម្លៃ និងកាលបរិច្ឆេទចេញលក់សម្រាប់ Find X3 Pro ម៉ូដែលពិសេស Photographer Edition នេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន