no-alternative title

នៅពេលនេះ មានប្រាក់តែ $197 នៅក្នុងមួយខែ ក៏អាចទិញរថយន្ត SUV ថ្មីជិះបានដែរ!

តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីមួយប្រភេទដែលមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជនទទួលស្គាល់ពីសមត្ថភាព ភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនោះគឺរថយន្ត Ford EcoSport ដែលមានតម្លៃត្រឹមតែជាង 2 ម៉ឺនដុល្លាតែប៉ុណ្ណោះ ជាមួយនឹងជម្រើស 7 ពណ៍ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាពិសេសនោះគឺរថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បានតាមតម្រូវការ។ 

រថយន្ត Ford EcoSport ថែមទាំងមានរូបរាងស្រស់ស្អាតខុសប្លែកពីរថយន្តដ៏ទៃដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់តម្រូវការដែលរថយន្តនេះមានបណ្តោយ 4325mm ទទឹង 1765mm កម្ពស់ 1656mm និងកម្ពស់ពីដីរហូតដល់ទៅ 209mm ដោយសារតែមានកម្ពស់ខ្ពស់បែបនេះទើបធ្វើឲ្យរថយន្តងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ការចូលចតដែលមានកម្ពស់ខ្ពស់ និងអាចបើកបរកាត់ទឹកបានជម្រៅជ្រៅដោយគ្មានបញ្ហា។ ជារួមសម្រាប់រូបរាងផ្នែកខាងក្រៅយើងឃើញថាពិតជាធំជាងរថយន្ត SUV ខ្នាតតូចដ៏ទៃ ចំណែកឯរូបរាងផ្នែកខាងក្នុងវិញក៏មានភាពទូលាយដែរ 

ជាពិសេសនោះគឺនៅត្រង់កាប៊ីនផ្នែកខាងមុខ និងតាបឡូដែលមានភាពស្រឡះងាយស្រួលក្នុងការមើលផ្លូវ និងបើកបរ ហើយផ្នែកខាងក្រោយក៏មានភាពធំទូលាយ ហើយកៅអីផ្នែកខាងក្រោយក៏អាចបត់បានដើម្បីងាយស្រួលក្នុងការផ្ទុកនូវអីវ៉ាន់ធំៗផងដែរ។ 

រថយន្ត Ford EcoSport ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលអាចផលិតបានកម្លាំងសេះរហូតដល់ទៅ 125 PS និងកម្លាំងរមួល 170 Nm បូករួមជាមួយនឹងប្រអប់លេខ 6 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ កាន់តែទំនើបនោះគឺមាន Paddle Shift សម្រាប់បញ្ចូលលេខដៃនៅលើដៃចង្កូតផ្ទាល់តែម្តង រីឯចង្កូតវិញគឺជាចង្កូតបូមអេឡិចត្រូនិចដែលធូរងាយស្រួលបើកបរនៅក្នុងក្រុង និងជួយបន្តឹងឲ្យមានលំនឹងពេលបើកបរល្បឿនលឿន ឬផ្លូវតាមខេត្ត។ ជាប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបលើសដៃគូប្រកួតប្រជែងនោះគឺកាមេរ៉ាមានខ្សែគំនូសពណ៍សដែលអាចពង្រីកបង្រួមបាន និងសេនសឺជុំវិញរហូតដល់ទៅ 8 គ្រាប់ មានអេក្រង់កំសាន្តទំហំ 8 អ៊ីញដែលមានភាពរស់រវើកប្រើប្រាស់បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអាចភ្ជាប់ផ្ទាល់ទៅនឹង Apple CarPlay, Android Auto និង Google Map។ 

ក្រៅពីនេះរថយន្ត Ford EcoSport នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត ដូច្នេះបើបងប្អូនចង់ជ្រាបច្បាស់បន្ថែមសូមអញ្ជើញមកសាកសួរព័ត៍មានក៏ដូចជា បើកបរសាកល្បងជាមួយរថយន្តនេះនៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖

•អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773

•អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939

•អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935

•អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357

•អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន