no-alternative title

ស្មាតហ្វូន OPPO Reno7 ទទួលបាននូវវិញ្ញាបនបត្រ CMIIT ហើយវាគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ

នៅពេលនេះ ក្រុមហ៊ុន OPPO ត្រូវគេរាយការណ៍ថា បានកំពុងតែធ្វើការនៅលើស្មាតហ្វូន OPPO Reno7 Series របស់ខ្លួនហើយ។ ព័ត៌មានថ្មីបំផុតបញ្ជាក់ថា ស្មាតហ្វូន  Reno7 ដែលមានលេខកូដ PFDM00 ទទួលបាននូវការអនុម័តពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (CMIIT) ។ ដូចនេះ ការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះគឺមិនយូរទៀតនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ WHY LAB អោយដឹងថា ស្មាតហ្វូន Reno7 នឹងមានអេក្រង់រាបស្មើ ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ  50-megapixel Sony IMX766 lens ។កាមេរ៉ានេះគឺមានកម្រិត  1/1.56” sensor ជាមួយនឹង  1.0micron native pixels ។ វាក៏មាន DOL-HDR និង All-Pixel autofocus ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានេះ។

 

បើមើលទៅលើស្មាតហ្វូន Reno6 គឺប្រើប្រាស់នូវបន្ទះឈីប Dimensity 900 chipset ។ ស្មាតហ្វូនReno7 អាចនឹងប្រើប្រាស់នូវបន្ទះឈីប  Dimensity 920 ដែលក្រុមហ៊ុន MediaTek ទើបតែប្រកាសបង្ហាញនៅក្នុងខែសីហានេះ។ មកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនផលិតស្មាតហ្វូនណាមួយដែលប្រើប្រាស់នូវបន្ទះឈីប  Dimensity 920 នេះនៅឡើយទេ។ 

 

ស្មាតហ្វូន Reno7 នេះ នឹងមានអេក្រង់ទំហំ 6.43-inch AMOLED FHD+ 90Hz ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ ColorOS 11.3 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ  Android 11 OS, កាមេរ៉ាខាងមុខ  32-megapixel និងកាមេរ៉ាខាងក្រោយ 64-megapixel + 8-megapixel + 2-megapixel ។ ស្មាតហ្វូននេះនឹងមានទំហំ 8GB-12GB និងម៉េមូរី  128GB-256GB ជាមួយនឹងថាមពលថ្មទំហំ 4,300mAh ជាមួយនឹងបច្ចេកវិទ្យា 65W fast charging ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន