no-alternative title

លឺដំណឹងថា OPPO បាននឹងកំពុងសង្ងំអភិវឌ្ឍផលិតទូរស័ព្ទអេក្រង់បត់បានដើម្បីដាក់ប្រជែងទីផ្សារជាមួយ Galaxy Z Fold 3.!

ក្រុមហ៊ុន OPPO បានបង្ហាញចេញទូរស័ព្ទអេក្រង់រមូល ឬ Rollable Phone កាលពីដើមឆ្នាំ 2021 ដែលជាការបង្ហាញពីបច្ចេកវិទ្យាដ៏ទំនើបបែបថ្មីជំនួសឲ្យទូរស័ព្ទដែលមានអេក្រង់បត់ ឬ Foldable Phones ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏មានព័ត៌មានលេចលឺល្ហៀងៗថា OPPO ក៏បាននឹងកំពុងសង្ងំធ្វើការអភិវឌ្ឍន៍ផលិតទូរស័ព្ទអេក្រង់បត់ផងដែរ។ ហើយដំណឹងនេះគឺកាន់តែបង្ហាញតម្រុយច្បាស់មែនទែនហើយដោយមានប្រភពថ្មីចុងក្រោយបានបង្ហោះនៅលើអនឡាញដែលបានបង្ហើបពីគុណសម្បត្តិសំខាន់មួយចំនួនដែលនឹងមាននៅលើ OPPO Foldable Phone។ ហើយដំណឹងថ្មីនេះគឺគ្មានចេញពីប្រភពណាក្រៅពីគណនី Weibo ទម្លាយព័ត៌មានបែកធ្លាយដ៏ល្បីល្បាញរបស់ប្រទេសចិនឈ្មោះថា Digital Chat Station នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបង្ហោះនៅលើគណនី Weibo Digital Chat Station បានប្រាប់ឲ្យដឹងថា ទូរស័ព្ទឆ្លាតអេក្រង់បត់ដំបូងរបស់ OPPO នឹងបំពាក់អេក្រង់បត់ទំហំ 7.8 ទៅ 8 អ៊ីញ ជាបន្ទះបង្ហាញ OLED Display 120Hz និងគាំទ្រកម្រិតបង្ហាញចេញ 2K ឬ QHD+។ បន្ថែមពី OPPO Foldable Phone ក៏បំពាក់កំពូលឈីប Qualcomm Snapdragon 888 និងប្រើសែនស័រកាមេរ៉ាគោលទំហំ 50MP ដែលជា SONY IMX766 Sensor និងកាមេរ៉ាសែលហ្វីទំហំ 32MP។ ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា OPPO Foldable Phone នឹងមានប្រព័ន្ធសែនស័រស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពជ្រកកោនជាមួយប៊ូតុង Power ស្ថិតនៅលើស៊ុមខាងស្តាំដៃ និងដំឡើងមកជាមួយប្រតិបត្តិការ Color OS12 នៅលើ Android 11 ចេញពីប្រអប់។

Digital Chat Station បានឲ្យដឹងទៀតថា OPPO Foldable Phone នឹងមានការរចនារបៀបបត់ដូចគ្នានឹង Huawei Mate X2 និង Samsung Galaxy Fold Series ដែរ ជាជាងរបៀបបត់បែប Clamshell ដូច Galaxy Z Flip Series។ OPPO Foldable Phone ត្រូវបានគេព្យាករណ៍ថានឹងមានអេក្រង់ទំហំធំជាង Samsung Galaxy Z Fold 3 ដែលមានទំហំ 7.6 អ៊ីញ ប៉ុន្តែមានកម្រិត Aspect ratio ដូចគ្នា។ ហើយសម្រាប់សែនស័រ SONY IMX766 ទំហំ 50MP គឺដូចគ្នានឹងកំពូលស្មាតហ្វូន OPPO Find X3 ដែលជាសែនស័រគុណភាពខ្ពស់សម្រាប់ស្មាតហ្វូន និងមានសមត្ថភាពផលិតសាច់វីដេអូបានកម្រិត 8K ដូច Samsung Galaxy Fold Series ដែរ។

ទោះជាយ៉ាងណាមិនមានប្រភពជាក់លាក់ណាមួយបានបង្ហើបពីថ្ងៃដែល OPPO ដាក់ចេញទូរស័ព្ទឆ្លាតអេក្រង់ដំបូងរបស់ខ្លួននោះទេ ប៉ុន្តែ បើតាមប្រភពព័ត៌មានចចាមអារាមចុងក្រោយបានបង្ហើបថា OPPO Foldable Phone នឹងមកដល់ផ្លូវការណ៍នៅអំឡុងឆមាសដំបូងក្នុងឆ្នាំ 2022 ខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន