no-alternative title

រូបភាពថ្មីរបស់ iPhone 14 Pro បានបង្ហាញថា លើអេក្រង់នឹងមានការឌីស្សាញកាមេរ៉ាខាងមុខមានរូបរាងដូចទៅនឹងគ្រាប់ថ្នាំអញ្ចឹង

កាលពីប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការណ៍នូវវត្តមានរបស់ស្មាតហ្វូន iPhone 13 Series។ នៅមុនព្រឹត្តិការណ៍មួយនេះ មានរបាយការណ៍ជាច្រើន ក៏បានលើកឡើងអំពីការបង្ហាញខ្លួនរបស់ស្មាតហ្វូន iPhone 14 Series ផងដែរ។ ថ្មីៗនេះ ក៏វត្តមានរូបរាងគំរូរបស់ស្មាតហ្វូន iPhone 14 Pro series ដែលមានការបន្តចែកចាយនៅលើអនឡាញផងដែរ។ រូបរាងថ្មីនេះ គឺមានការបង្ហាញថា ស្មាតហ្វូន iPhone ថ្មីនេះពិតជាមានរូបរាងប្លែកមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន iPhone 14 Pro series នេះ នឹងបោះបង់ចោលនូវការប្រើប្រាស់ notch។ នៅទីបំផុត ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវកាមេរ៉ា punch-hole ដូចទៅនឹងស្មាតហ្វូន Android ជាច្រើន ដែលបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រសិនបើនេះ គឺជាការពិតមែននោះ ស្មាតហ្វូន iPhone 14 Pro series នឹងមានអេក្រង់ punch-hole រូបរាងដូចជាគ្រាប់ថ្នាំនៅកណ្តាលអេក្រង់តែម្តង។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន Apple គឺមិនធ្លាប់ប្រើប្រាស់នូវរន្ធ punch-hole នៅកណ្តាលអេក្រង់របស់ស្មាតហ្វូន ដូចទៅនឹងស្មាតហ្វូន Android នោះទេ។ បន្ថែមពីនេះទៀតនោះ ការឌីស្សាញទៅលើអេក្រង់ថ្មីនេះអាចនឹងបង្កើនទៅលើកម្រិត screen-to-body ratio ផងដែរ។ ស្មាតហ្វូននេះនឹងមានការប្រើប្រាស់នូវ Face ID ដែលជាដំណោះស្រាយនៃប្រព័ន្ធសុវត្ថិភាពស្កែនមុខផងដែរ។ 

ស្មាតហ្វូន iPhone 14 និង  iPhone 14 Pro នឹងមានអេក្រង់ 6.06-inch ខណៈពេលដែលស្មាតហ្វូន  iPhone 14 Max និង iPhone 14 Pro Max នឹងមានអេក្រង់ទំហំ  6.68 inches ។ ស្មាតហ្វូន iPhone 14 និង iPhone 14 Max នឹងមានអេក្រង់ LTPS ខណៈពេលដែលស្មាតហ្វូន iPhone 14 Pro និង iPhone 14 Pro Max គឺមានអេក្រង់ LTPO ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន