no-alternative title

Apple AirPod 3 ចេញហើយ ថ្មកាន់បានយូរជាងមុន រួមទាំងគាំទ្រការសាកជាមួយបន្ទះ MagSafe ហើយនិងមានតម្លៃខ្លួនខ្ទង់ $179

នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ MacBook Pro ជំនាន់ថ្មីកាលពីយប់មិញនេះ Apple ក៏បានប្រកាសចេញកាសស្តាប់ត្រចៀកជំនាន់ថ្មីគឺ Apple AirPods 3 ផងដែរ ដើម្បីបញ្ចប់រាល់ព័ត៌មានទាំងឡាយដែលបានចុះផ្សាយពីកាសស្តាប់ឥតខ្សែជំនាន់ថ្មីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់ឥតខ្សែជំនាន់ថ្មីនេះត្រូវបាន Apple បង្កើននូវថាមពលថ្មកាន់ប្រើប្រាស់បានយូរជាងមុន ភ្ជាប់ជាមួយសែនស័រ in-ear detection  និង Adaptive EQ ក្នុងការកម្រិតសំឡេងបានច្រើនប្រភេទតម្រូវតាមត្រចៀក និងចំណូលចិត្តរបស់អ្នកប្រើ។ បន្ថែមពីនេះ AirPods 3 ក៏គាំទ្រនូវបច្ចេកវិទ្យាសំឡេង Spatial audio និង Dolby Atmos ដែលផ្តល់នូវកម្រិតសំឡេងលឺខ្លាំងច្បាស់ពិរោះរងំរណ្តំត្រចៀកពិសេសបំផុតសម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តី។

ជាមួយនឹង in-ear detection sensor គឺវានឹងបញ្ឈប់ និងដំណើរការការចាក់តន្រ្តីដោយស្វ័យប្រវត្តិនៅពេលដែលយើងដក និងដាក់កាសចូលក្នុងត្រចៀកវិញ។ ជាមួយគ្នានេះ AirPods 3 នៅមានមុខងារ Beamforming mic ដើម្បីជួយក្នុងកាត់បន្ថយសំឡេងរំខាននៅអំឡុងពេលសន្ទនាទូរស័ព្ទដោយវានឹងផ្តោតតែទៅលើសំឡេងនិយាយរបស់អ្នកប៉ុណ្ណោះ ព្រមទាំងគាំទ្រនូវមុខងារ Hand-free Hey Siri ថែមផងដែរ។ មុខងារ Siri នៅលើកាស AirPods 3 គឺមានលទ្ធភាពអាចអានសារដំណឹងផ្សេងៗប្រាប់ទៅអ្នកប្រើដូចជាអានសារ ការក្រើនរំលឹកផ្សេង ប្រតិទិន និងការខលទូរស័ព្ទជាដើម។

និយាយដល់សមត្ថភាពថ្មវិញ Apple AirPods 3 គឺអាចប្រើបានដល់ 30 ម៉ោងដោយការសាកជាមួយប្រអប់របស់វាផ្ទាល់ដោយសារពេញម្តង។ ហើយអ្វីដែលកាន់តែពិសេសគឺ AirPods 3 បានគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកតែ 5 នាទីអាចកាន់ក្នុងការស្តាប់តន្ត្រីបានដល់ 1 ម៉ោង។ ជាមួយគ្នានេះ AirPods ជំនាន់ថ្មីនេះនៅគាំទ្រមុខងារ MagSafe ដែលអាចសាកថ្មចូលបានជាមួយបន្ទះសាក MagSafe Charger របស់ iPhone ថែមទៀតផង។ ទៅលើផ្នែកប្រព័ន្ធសុវត្ថិភាពវិញ Apple AirPods 3 ប្រើនូវមុខងារការពារទឹកកម្រិត IP4X ដែលមានភ្ជាប់ទាំងនៅលើប្រអប់ និងនៅលើគ្រាប់កាសផ្ទាល់តែម្តង។

ចូលមកតម្លៃវិញ Apple AirPods 3 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ក្នុងតម្លៃខ្ទង់ $179 និងអាចធ្វើការបញ្ជាទិញមុនបានចាប់ពីថ្ងៃនេះទៅ។ ជាចុងក្រោយកាសស្តាប់ឥតប្រើខ្សែជំនាន់ថ្មីនេះ នឹងមានចេញលក់ផ្លូវការណ៍នៅលើទីផ្សារចំនួនជាង 27 ប្រទេសនៅទូទាំងពិភពលោកចាប់ពីថ្ងៃទី 26 ខែតុលា សប្តាហ៍ក្រោយនេះទៅ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន