no-alternative title

កាមេរ៉ារបស់ Galaxy Z Fold3 និង Z Flip3 នឹងមានការពង្រឹងសមត្ថភាពកាន់តែខ្លាំង បន្ទាប់ពីការអាប់ដែតសូហ្វែរថ្មី

យោងតាមព័ត៌មានថ្មីដែលបានចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានបញ្ចេញនូវសូហ្វែរថ្មីសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនបត់បានរបស់ខ្លួន Galaxy Z Fold3 និង Z Flip3 នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុននេះ ក៏នឹងបន្តផ្តល់ជូនអ្នកប្រើប្រាស់ស្មាតហ្វូននេះ នៅក្នុងទីផ្សារសកលក្នុងពេលឆាប់ៗនេះផងដែរ។ សូហ្វែរថ្មីនេះ គឺនឹងមានការនាំយកនូវមុខងារកាន់តែសំបូរបែបសម្រាប់កាមេរ៉ា ដែលគេជឿថា Samsung នឹងមានការពង្រឹងទៅលើសមត្ថភាពរបស់ស្មាតហ្វូនប្រភេទកាន់តែខ្លាំងជាងមុន បន្ទាប់ពីអ្នកប្រើប្រាស់មួយចំនួនបានរអ៊ូរទាំពីកាមេរ៉ានេះនាពេលកន្លង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបន្ថែមសមត្ថភាពសម្រាប់កាមេរ៉ានេះ គឺក្រុមហ៊ុននឹងធ្វើការកែប្រែគុណភាពទៅលើកាមេរ៉ាទាំងអស់ ដោយថែមទាំងមានការនាំមកនូវ Scene recognition សម្រាប់សត្វចញ្ចឹមជាទីស្រឡាញ់របស់អ្នកជាមួយនិងមុខងារ Portrait mode ផងដែរ។ មានន័យថា សូហ្វែរថ្មីនេះ នឹងជួយអោយការថតរូបសត្វចញ្ចឹមជាទីស្រឡាញ់របស់អ្នកជាមួយនឹង Faux bokeh effect បានយ៉ាងស្អាតតាមរយៈនៃការប្រើប្រាស់នូវមុខងារ Portrait mode។ 

បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏បានបន្ថែមនូវសមត្ថភាព ក៏ដូចជាការបន្ថែមពន្លឺសម្រាប់ Cover screen នៅលើស្មាតហ្វូន Z Flip3 ទៀតផង។ ហើយអ្វីដែលពិសេសនោះសូហ្វែរថ្មីនេះ វាក៏នឹងជួយសម្រួលនូវប្រតិបត្តិការជាច្រើនផងដែរ ដូចជា Screen Gestures, Capture និងមុខងារ Multi-Window ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន