no-alternative title

Nikkei: ចាប់ពីឆ្នាំ 2023 ទៅ Apple នឹងប្រើប្រាស់់ម៉ូដឹមដែលបង្កើតឡើងដោយខ្លួនឯងសម្រាប់ iPhone ជំនាន់ថ្មីរបស់ខ្លួនហើយ

អស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុន Apple បានព្យាយាមធ្វើការជាច្រើន ដើម្បីផ្លាស់ប្តូរការប្រើប្រាស់ម៉ូដឹមរបស់ក្រុមហ៊ុន Qualcomm មកប្រើប្រាស់ផលិតផលបង្កើតឡើងដោយខ្លួនឯង ប៉ុន្តែពេលវេលា នឹងការសិក្សាស្រាវជ្រាវទៅលើបច្ចេកវិទ្យាមួយនេះ គឺទាមទាភាពច្បាស់លាស់ ហើយនឹងប្រាកដប្រជាបំផុត។ នៅថ្ងៃនេះ មានរបាយការណ៍ថ្មីមួយពី Nikkei Asia បានសសេរថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់ម៉ូដឹមផ្ទាល់ខ្លួនសម្រាប់សម្រាប់ iPhone ជំនាន់ថ្មីនៅក្នុងពេលឆាប់ៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព័ត៌មានខាងលើនេះ គឺបានសសេរថា នៅទីបំផុត Apple នឹងចាប់ផ្តើមប្រើប្រាស់ម៉ូដឹម 5G ដែលមានការអភិវឌ្ឍដោយខ្លួនឯងនៅឆ្នាំ 2023 ខាងមុខនេះហើយ ដែលសមិទ្ធិផលថ្មីនេះ គឺត្រូវបានបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យាកម្រិត 4nm របស់ TSMC ។ សូមជំរាបថា នៅមុននេះ ក៏មានរបាយការណ៍មួយរបស់ Ming-Chi Kuo បានប៉ាន់ស្មានថា Apple នឹងប្តូរទៅប្រើប្រាស់ម៉ូដឹមផ្ទាល់ខ្លួននៅដើមឆ្នាំ 2023 ផងដែរ។

គួរបញ្ជាក់ថា Apple បានស្វែងរកដំណោះស្រាយថ្មីសម្រាប់ម៉ូដឹមស្មាតហ្វូនរបស់ខ្លួន ចាប់តាំងពីមានជម្លោះប៉ាតង់ជាមួយនឹងក្រុមហ៊ុន Qualcomm កាលពីឆ្នាំ 2018 មកម្លេះ។ ប៉ុន្តែបើទោះបីជាមាននជម្លោះប៉ាតង់ជាមួយក្រុមហ៊ុននេះក៏ដោយ ក៏ក្រុមហ៊ុន Apple នៅតែបង្ខំចិត្តនៅតែប្រើប្រាស់ម៉ូដឹម Qualcomm X60 សម្រាប់ស្មាតហ្វូន iPhone 13 ដដែល។ 

នៅឆ្នាំមួយឆ្នាំ បន្ទាប់ពីមានជម្លោះននោះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Cupertino ក៏សម្រេចចិត្តទិញផ្នែកម៉ូឌឹមស្មាតហ្វូនរបស់ Intel ក្នុងតម្លៃ 1 ពាន់លានដុល្លារ ផងដែរ។ ជិតមួយឆ្នាំមុន Apple បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការលើម៉ូដឹម 5G របស់ខ្លួន ហើយវាថែមទាំងបានបើកដំណើរការមជ្ឈមណ្ឌល R&D ឯកទេសនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន