no-alternative title

Redmi ត្រូវបានគេដឹងថា នឹងបង្ហាញចេញនូវស្មាតហ្វូន Redmi K50 SE នៅក្នុងពេលឆាប់ៗនេះហើយ

មកដល់ថ្ងៃនេះ ជឿជាក់ថា មានអ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Xiaomi ប្រហែលជាបានដឹងហើយថា ក្រុមហ៊ុន Redmi នឹងប្រកាសចេញនូវស្មាតហ្វូនថ្មីនៅក្នុងត្រកូលRedmi K Series ឆាប់ៗនេះហើយ ដែលស្មាតហ្វូននេះ នឹងមានម៉ូដែល Redmi K50 Pro និង Redmi K50 Gaming Edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ បើតាមការបញ្ជាក់ពី លោក Liu Weibing ប្រធានក្រុមហ៊ុន Redmi បានទម្លាយព័ត៌មានរបស់ស្មាតហ្វូន Redmi K50 SE ផងដែរ។ លោកបានសួរទៅកាន់អ្នកគាំទ្រជាច្រើនថា ត្រូវការស្មាតហ្វូន Redmi K50 SE ដែរឬទេ ដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតបានបញ្ចេញនូវម៉ូឌែល SE នេះនៅលើទីផ្សារផងដែរ។  

គួរបញ្ជាក់ថា បើយោងតាមការទម្លាយកន្លងមក បានអោយដឹងថា ស្មាតហ្វូន Redmi K50 series នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen1 និង Dimensity 9000 ហើយក្រុមហ៊ុនននេះនឹងបញ្ចេញនូវស្មាតហ្វូនជាច្រើនទៀតដែលមានបន្ទះឈីប Dimensity 7000 ឬ Snapdragon 870។  ស្មាតហ្វូនទាំងនេះ នឹងមានប្រើប្រាស់នូវអេក្រង់ប្រភេទ OLED មានរ៉េមទំហំ 12GB និងថាមពលថ្មយ៉ាងតិចណាស់ 4000 mAh។ 

សូមជំរាបថា នៅក្នុងត្រីមាសទី 3 ឆ្នាំ 2021 នេះ ក្រុមហ៊ុន Xiaomi ក៏ប្រឈមមុខទៅនឹងបញ្ហាជាច្រើនដោយសារតែកង្វះទៅលើបន្ទះឈីបជាសកល។ តាមការបញ្ជាក់របស់ Counterpoint Research និង Canalys បានបញ្ជាក់ថា ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ បានធ្លាក់ទៅកាន់លេខ 3 វិញក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុន Apple៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន