no-alternative title

របាយការណ៍ថ្មី: Huawei បានចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើស្មាតហ្វូនដែលអាចបត់បានជំនាន់ក្រោយរបស់ខ្លួនហើយ

យោងតាមរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយដោយប្រភពឧស្សាហ៍កម្មបច្ចេកវិទ្យានៅប្រទេសចិន គឺបានបញ្ជាក់ថា ក្រុមហ៊ុន Huawei គឺបានចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើស្មាតហ្វូន ដែលអាចបត់បានជំនាន់ក្រោយរបស់ខ្លួនហើយ គឺចាប់ពីខែវិច្ឆិកានេះទៅ។ សម្រាប់ស្មាតហ្វូនដែលក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ កំពុងតែដំណើរការនោះ គឺជាម៉ូដែលមួយដែលមកប្រកួតប្រជែងជាមួយ Galaxy Z Flip 3 ប៉ុន្តែមានតម្លៃទាបជាងផលិតផល Samsung មួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍មួយដែលចេញដោយ Economic Times (តាមរយៈ IT Home) ដែលបាននិយាយនៅកិច្ចប្រជុំវិនិយោគថ្មីមួយដែលត្រូវបានគេធ្វើឡើងកាលពីថ្ងៃទី 25 ខែវិច្ឆិកាកន្លងទៅនេះ គឺបានបញ្ជាក់ថា ក្រុមហ៊ុន Zhaoli Technology គឺបានចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើគន្លឺះស្មាតហ្វូនដែលអាចបត់បានសម្រាប់អតិថិជនរបស់ខ្លួនហើយ។ គន្លឺះថ្មីនេះ ត្រូវបានគេដឹងថា គឺមានតម្លៃថោកជាងមុន ប៉ុន្តែក្រុមហ៊ុន Zhaoli Technology មិនបានបញ្ជាក់ថា ការផលិតទៅលើគន្លឺះថ្មីនេះ គឺសម្រាប់ផ្គត់ផ្គង់អោយខាងណាឡើយ ខណៈដែលអ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មនេះ គឺបានដឹងច្បាស់ហើយថា គឺសម្រាប់ក្រុមហ៊ុន Huawei ។

សូមជំរាបថា សម្រាប់ការផលិតស្មាតហ្វូនដែលអាចបត់បាននេះ បានក្លាយជាប្រធានបទដ៏លំបាកមួយ សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើន ដោយសារតែនិន្នាការថ្មីនេះ គឺមានលះបង់ធនធានដ៏ធំសម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ នៅក្នុងការរចនាស្មាតហ្វូនប្រភេទ ពីព្រោះថា នេះគឺជារបត់ថ្មីមួយដែលទីផ្សារស្មាតហ្វូនកំពុងតែជួបប្រទះ។ ប៉ុន្តែដោយសារតែភាពជោគជ័យរបស់ Samsung Galaxy Z Flip3 នាពេលកន្លងមក បានធ្វើអោយមានការលើកទឹកចិត្តសម្រាប់ម៉ាកផ្សេងទៀតព្រោះថា ស្មាតហ្វូនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ គឺជាភស្តុតាងមួយ ដែលបញ្ជាក់ថា ស្មាតហ្វូនបត់បានថ្មីនេះ គឺមិនត្រឹមតែជាឧបករណ៍អាចបត់ធម្មតាសម្រាប់ពួកគេនោះទេ គឺវាថែមទាំងផ្តល់នូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគតផងដែរ។ 

រហូតមកដល់ពេលនេះ តម្លៃសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ គឺថ្លៃជាងពីរដងបើធៀបនឹងស្មាតហ្វូនធម្មតា។ ប៉ុន្តែជាមួយការប្រកាសចេញ Galaxy Z Flip3 ត្រឹមតែរយៈពេលត្រឹមតែ 40 ថ្ងៃប៉ុណ្ណោះ ស្មាតហ្វូននេះ គឺអាចលក់បានជាងមួយលានគ្រឿង ដោយសារតែតម្លៃរបស់ស្មាតហ្វូននេះ គឺធូជាងមុន។ ឆ្នាំនេះ ក្រុមហ៊ុន Samsung បានទទួលជោគជ័យមែនទែន ហើយ ឥឡូវនេះគ្រោងនឹងបង្កើនការនាំចេញទូរស័ព្ទដែលអាចបត់បានពី 7 លានទៅ 13 លានគ្រឿងនៅឆ្នាំ 2022 ដែលក្នុងនោះមាន Galaxy Z Fold នឹងផលិត 4 លានគ្រឿង និង Galaxy Z Flip ផលិតចំនួន 9 លានម៉ូដែល។ បច្ចុប្បន្ននេះ បើមើលទៅលើ Huawei ដែលជាគូប្រជែងដ៏សំខាន់របស់ Samsung នៅលើទីផ្សារស្មាតហ្វូនដែលអាចបត់បាននេះ គឺកំពុងដើរយឺតមែនទែន នេះគឺដោយសារការរឹតបន្តឹងពីសហរដ្ឋអាមេរិក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន