no-alternative title
no-alternative title

LG នឹងប្រកាសអេក្រង់ OLED ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា micro-Lens នៅឆ្នាំ 2024

ក្រុមហ៊ុន LG Electronics ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញបន្ទះអេក្រង់ OLED Panel ភ្ជាប់នូវ micro-lens tech ដើម្បីជួយបង្កើនកម្រិតពន្លឺឲ្យបានកាន់តែខ្ពស់ និងសន្សំសំចៃថាមពលប្រើប្រាស់។ ក្រុមហ៊ុនផលិតបន្ទះអេក្រង់ដ៏ធំលំដាប់ពិភពលោករបស់កូរ៉េខាងត្បូងនេះ បានធ្វើការដាក់បង្ហាញចេញនូវបន្ទះអេក្រង់ OLED កម្រិត 8K ទំហំ 77 អ៊ីញដែលប្រើបច្ចេកវិទ្យាថ្មីនេះ ហើយនិងមុខងារ deuterium នៅក្នុងព្រឹត្តិការណ៍ SID2022 កាលពីខែឧសភា ក្នុងឆ្នាំ 2022។

បច្ចេកវិទ្យា micro-lens array គឺជាការប្រើនូវអំពូល Lens ដើម្បីជួយបង្កើនកម្រិតប្រសិទ្ធិភាពពន្លឺរបស់អេក្រង់។ បច្ចេកវិទ្យាថ្មីនេះ វាជួយអនុញ្ញាតិឲ្យការបញ្ចេញពន្លឺពីផ្ទៃខាងក្នុងនៃអេក្រង់ជះចេញមកខាងក្រៅដើម្បីបង្កើនកម្រិតពន្លឺទៅកាន់ផ្ទៃអេក្រង់ទាំងមូលដើម្បីឲ្យការទស្សនាកាន់តែមានភាពភ្លឺច្បាស់បំផុត។ LG Display ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់របស់ LG Electronics កាលពីឆ្នាំមុនបានចាប់ផ្តើមអនុវត្តវិធីសាស្ត្រក្នុងការញាត់មុខងារ deuterium នៅលើបន្ទះ OLED របស់ខ្លួនដើម្បីបង្កើនកម្រិតពន្លឺពី 800nit ដល់ជាង 1,000nit។ ក្រុមហ៊ុនក៏បានដាក់ស្លាកសញ្ញាបន្ទះអេក្រង់ថ្មីរបស់ខ្លួននេះថា OLED.EX។ ហើយការបន្ថែមបច្ចេកវិទ្យា micro-lens tech ចូលទៅក្នុងបន្ទះអេក្រង់ OLED.EX គឺដើម្បីជួយបង្កើនកម្រិតពន្លឺឲ្យបានកាន់តែខ្ពស់ និងរក្សាអាយុកាលរបស់បន្ទះអេក្រង់ឲ្យបានកាន់តែយូរជាងមុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាសម្រាប់បច្ចេកវិទ្យាអេក្រង់ OLED បំពាក់នូវបច្ចេកវិទ្យា micro-lens array tech (MLA) នឹងមិនបង្ហាញវត្តមានផ្លូវការណ៍នៅឆ្នាំក្រោយនេះនោះទេ បើតាមប្រភពបច្ចេកវិទ្យាអេក្រង់ថ្មីរបស់ LG នឹងបង្ហាញវត្តមានប្រើនៅលើឧបករណ៍ដែលចេញនៅឆ្នាំ 2024 ព្រោះថា LG Electronics និង SONY បានធ្វើការការបញ្ជាទិញបច្ចេកវិទ្យាអេក្រង់ OLED ពី LG Display សម្រាប់បំពាក់នៅលើស្មាតធីវីជំនាន់ថ្មីរបស់ខ្លួនដែលចេញឆ្នាំក្រោយនេះ មិនមានប្រើបច្ចេកវិទ្យា micro-lens array tech នោះទេ នេះបើតាមការបញ្ជាក់ពីបណ្តាញសារព័ត៌មានកូរ៉េខាងត្បូង TheElec៕

 

ព័ត៌មានពាណិជ្ជកម្ម