no-alternative title

តម្លៃ Samsung Galaxy S23 Series នៅក្នុងទីផ្សារអឺរ៉ុប លេចធ្លាយនៅមុនថ្ងៃមកដល់ផ្លូវការណ៍

Samsung Electronics ត្រៀមប្រារព្ធព្រឹត្តិការណ៍ Galaxy Unpacked 2023 ដើម្បីបង្ហាញចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S23 Series នៅថ្ងៃទី 01 ខែកុម្ភៈ ខាងមុខនេះ។ នៅមុនថ្ងៃនៃការមកដល់របស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ យើងក៏ទទួលបានព័ត៌មានបែកធ្លាយជាច្រើននាពេលកន្លងមកដែលបានបង្ហាញពីការរចនារូបរាង គុណសម្បត្តិ និងតម្លៃបឋមរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងនេះផងដែរ។ ដោយឡែកក្នុងថ្ងៃនេះ ក៏មានការទម្លាយតម្លៃរបស់បងប្អូន Galaxy S23 Series ដែលមាន Galaxy S23, S23 Plus និង S23 Ultra នៅក្នុងទីផ្សារប៉ែកអឺរ៉ុបបន្ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពគណនីទម្លាយព័ត៌មានដែលមានឈ្មោះថា @BillbilKun បង្ហាញថា Galaxy S23 បំពាក់រ៉េមទំហំ 8GB ជាមួយម៉េមូរីទំហំ 128GB មានតម្លៃខ្ទង់ €959 ខណៈម៉ូដែល 8GB RAM+256GB Memory មានតម្លៃខ្ទង់ €1,019 សម្រាប់ទីផ្សារប្រទេសបារាំង។ ដោយឡែកសម្រាប់ Galaxy S23 Plus (8GB RAM+256GB Memory) មានតម្លៃខ្ទង់ €1,219 និង €1,339 សម្រាប់ម៉ូដែល 512GB។ ចំពោះតម្លៃរបស់ Galaxy S23 Ultra (256GB) មានតម្លៃខ្ទង់ €1,419, រីម៉ូដែល 512GB និង 1TB មានតម្លៃ €1,599 និង €1,839។

Samsung Galaxy S23 Series ត្រូវបានគេរំពឹងថា នឹងបំពាក់កំពូលឈីប Snapdragon 8 Gen 2 របស់ Qualcomm។ នៅលើ Galaxy S23 និង S23 Plus នឹងមានអេក្រង់ Dynamic AMOLED 48Hz-120Hz ទំហំ 6.1 អ៊ីង និង 6.6 អ៊ីញ គាំទ្រកម្រិតបង្ហាញ Full-HD+ រីនៅលើម៉ូដែល Galaxy S23 Ultra នឹងមានអេក្រង់ Dynamic AMOLED 2X 1Hz-120Hz ទំហំ 6.7 អ៊ីង គាំទ្រកម្រិត Quad-HD+ មានស្រទាប់ការពារកម្រិត Gorilla Glass Victus 2 និងគាំទ្រការបញ្ជាក់ជាមួយប៊ិច S-Pen។ ម៉ូដែលកំពូលនេះក៏នឹងបំពាក់សែនស័រកាមេរ៉ាជំនាន់ថ្មី ISOCELL HP2 ទំហំ 200MP និងមានថ្មទំហំ 5,000mAh ដែលគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W។

ដោយឡែកនៅលើម៉ូដែល Galaxy S23 នឹងមានថ្មទំហំ 3,900mAh គាំទ្រកំលាំងសាកភ្លើងល្បឿន 25W ខណៈ Galaxy S23 Plus នឹងថ្មទំហំ 4,700mAh ហើយគាំទ្រកំលាំងសាកភ្លើងល្បឿន 45W ដូចបងធំ S23 Ultra ដែរ។ នៅលើ Galaxy S23 និង S23 Plus នឹងមានប្រព័ន្ធកាមេរ៉ាក្រោយទំហំ 50MP Main + 12MP Ultrawide + 10MP Telephoto 3x Optical-zoom។ ហើយទាំងបីនាក់បងប្អូននឹងមានកាមេរ៉ាសែលហ្វីទំហំ 12MP ដូចៗគ្នា។ កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S23 Series ក៏នឹងមានដំឡើងមកជាមួយ One UI5.1 ដែលគាំទ្រដោយ Android 13 ចេញពីប្រអប់ស្រាប់តែម្តងទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន