Galaxy S23 Series ដែលលក់នៅលើទីផ្សារឥណ្ឌា គឺជាផលិតផលក្នុងស្រុកតែម្តង មិនមានការនាំចូលទេ

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន Galaxy S23 Series នៅលើទីផ្សារសកល ដែលស្មាតហ្វូននេះមានដូចជា Galaxy S23, Galaxy S23+ និង Galaxy S23 Ultra។ សម្រាប់ម៉ូដែលធំជាងគេ ត្រូវបានគេមើលឃើញថា មានការប្រើប្រាស់នូវ Hardware រឹងមាំ និងមានការពង្រឹងសមត្ថភាពខ្លាំងមែនទែន ក្នុងនោះដូចជា ការប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Gen2 និងការតម្លើងនូវទំហំកាមេរ៉ាគោលជាដើម។ នៅពេលនេះ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនដាក់ pre-order រួចហើយ ដោយស្មាតហ្វូនអាចនឹងទទួលបាននៅថ្ងៃទី 16 ឬ 17 កុម្ភៈខាងមុខនេះ ផ្អែកទៅលើទីផ្សារផ្សេងៗគ្នា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងព័ត៌មានថ្មីនេះ នៅថ្ងៃនេះ មានការបញ្ជាក់ជាផ្លូវការណ៌ដោយក្រុមហ៊ុននេះថា ស្មាតហ្វូន Galaxy S23 ដែលចេញលក់នៅលើទីផ្សារប្រទេសឥណ្ឌា គឺជាផលិតផលនៅក្នុងរោងចក្រប្រទេសនេះផ្ទាល់ គឺមានការនាំចូលពីខាងក្រៅនោះទេ។ រោងច្រករបស់ក្រុមហ៊ុននេះនៅតំបន់ Noida គឺជាកន្លែងដែលផលិតស្មាតហ្វូន Galaxy S23, S23+, and Galaxy S23 Ultra ដែលនឹងចេញលក់នៅប្រទេសនេះ។ បើតាមប្រភពខាងលើនេះ បាននិយាយថា  រោងច្រករបស់ក្រុមហ៊ុន Samsung នៅតំបន់ Noida នេះ គឺជារោងចក្រមួយនៅក្នុងចំណោមរោងចក្រផលិតស្មាតហ្វូនដ៏ធំបំផុតរបស់ក្រុមហ៊ុននេះនៅជុំវិញពិភពលោក។ រោងចក្រនេះ នឹងផលិតសម្រាប់លក់ក្នុងស្រុកតម្រូវតាមការប្រើប្រាស់របស់ប្រជាជននៅទីនោះតែម្តង។

ក្រុមហ៊ុន Samsung បានបង្កើតរោងច្រនេះ កាលពីឆ្នាំ 2018 ដោយពេលនោះ គឺមានការអញ្ជើញចូលរួមសម្ពោធដោយលោកនាយករដ្ឋមន្រ្តី Narendra Modi ថែមទៀតផង។ នៅពេលនេះ Samsung បានឡើងឈរកំពូលតារាងនៅលើទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា ដោយបាននាំមុខក្រុមហ៊ុន Xiaomi ដែលជាអ្នកគ្រប់គ្រងទីផ្សារប្រទេសនេះអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ។

សូមជំរាបថា Galaxy S23 Series គឺជាម៉ូដែលប្រណិតរបស់ Samsung ដែលត្រូវបានក្រុមហ៊ុននេះបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 2 “designed for Galaxy” និងរត់នៅលើ Android 13 រួមនិងបច្ចេកវិទ្យា 5G connection ហើយព្រមទាំងមានការបង្កើនសមត្ថភាពទៅលើកាមេរ៉ាសម្រាប់ស្មាតហ្វូនទាំងបីនេះទៀតផង។ សម្រាប់ម៉ូដែល Ultra គឺមានកាមេរ៉ា 200MP មានអេក្រង់ទំហំ 6.8-អ៊ីងQuad HD+ Super AMOLED។ ស្មាតហ្វូននេះមានថ្ម A 5,000mAh និងមានទំហំ 8GB/12GB និងអង្កចងចាំ 256GB/512GB និង 1TB។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន