ថ្មីៗនេះ ក្រុមហ៊ុន Motorola ទើបតែប្រកាសចេញនូវស្មាតហ្វូន Edge 40 នៅលើទីផ្សារអឺរ៉ុប ដែលស្មាតហ្វូននេះ គឺមានការប្រើបន្ទះឈីប MediaTek Dimensity 8020 ហើយនិងមានកាមេរ៉ាភ្លោះ 50MP គាំទ្រមុខងារទប់លំនឹង OIS។ ស្មាតហ្វូន Edge 40 នេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនៅក្នុងពេលឆាប់ៗនេះរួមមាននៅក្នុងប្រទេសឥណ្ឌាផងដែរ។ យោងតាមរបាយការណ៍ថ្មីមួយចេញពីអ្នកទម្លាយ Abhishek Yadav បានអះអាងថា ស្មាតហ្វូន Motorola Edge 40 នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅចុងខែនេះហើយ។
ក្រុមហ៊ុន Motorola ត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍មួយទៀតដែលនឹងមានការប្រកាសបង្ហាញនូវផលិតផលថ្មីជាមួយនឹងស្មាតហ្វូន Edge 40។ នៅក្នុងរបាយការណ៍នេះ ស្មាតហ្វូន Edge 40 នេះគឹមាន 3 ពណ៌គឺ Lunar Blue, Nebula Greenនិង Eclipse Black។ សម្រាប់ version ថ្មីនៅក្នុងអ៊ឹរ៉ុបរបស់ស្មាតហ្វូននេះគឺមានពណ៌ Magenta។ ស្មាតហ្វូន Motorola Edge 40 5G នេះគឺមានរូបរាងស្រស់ស្អាត និងស្ទាយ៍ទាក់ទាញបំផុត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.55-អ៊ីងFull HD+ AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2400×1080 pixels ។ អេក្រង់នេះមានកម្រិតភាពច្បាស់ 144Hz refresh rate និង 1200nits ។ ស្មាតហ្វូននេះក៏ងាយស្រួលក្នុងការដោះសោរជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ឬប្រើប្រាស់នូវបច្ចេកវិទ្យា AI face recognition technology ផងដែរ។
ស្មាតហ្វូន Motorola Edge 40 នេះ ប្រើប្រាស់នូវកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលមានទំហំ 50MP ជាមួយនឹង Optical image stabilization (OIS) និង f/1.4 aperture និងគ្រាប់ទីពីរមាន 13MP ultra-wide sensor ហើយកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 32MP។ ស្មាតហ្វូន Motorola Edge 40 5G នេះមានបន្ទះឈីប MediaTek Dimensity 8020 SoC ជាមួយនឹងក្រាហ្វិកកាត Mali G77 GPU ។ ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB LPDDR4x RAM និង 256GBUFS 3.1។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 13 និង MyUx 5 ថែមទៀតផង។ Motorola Edge 40 មានប្រព័ន្ធសំលេង Dolby Atmos audio និង Bluetooth 5.2, Wi-Fi 802.11ax, GPS ជាដើម៕