Huawei បង្កើតនូវបច្ចេកវិទ្យាបណ្តាញផ្កាយរណប Satellite ចេញពីកម្រិតដំបូងមក

Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងបំផុតរបស់ប្រទេសចិន ដែលនឹងបង្ហាញនូវបណ្តាញទំនាក់ទំនងផ្កាយរណប (satellite communication) សម្រាប់អ្នកប្រើប្រាស់។ នៅថ្ងៃនេះ លោក Bruce Lee ដែលជា CTO របស់ក្រុមហ៊ុន Huawei Consumer Business Group បានទម្លាយថា ក្រុមការងារនេះបានបង្កើតនូវបច្ចេកវិទ្យាបណ្តាញទំនាក់ទំនងផ្កាយរណប (satellite communication tech) នេះចេញពីកម្រិតដំបូងតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Bruce បាននិយាយថា ភាពពិបាកធំបំផុតនៃបច្ចេកវិទ្យាទំនាក់ទំនងផ្កាយរណប (satellite communication) នេះគឺថា ក្រុមហ៊ុន Huawei ជាធម្មតាបង្កើតនូវអ្វីដែលថ្មីចេញពីកម្រិតដំបូង។ វាមានរឿងជាច្រើនដែលត្រូវពិភាក្សា និងស្វែងយល់ជាប្រចាំដើម្បីឈានទៅដល់ការសន្និដ្ឋានបានថែមទៀតផង។ ខណៈពេលដែលមានការពន្យល់អំពីការប្រកួតប្រជែងនេះ Huawei CT និយាយថា វាពិតជាពិបាកណាស់ក្នុងការបង្កើតរឿងអ្វីមួយចាប់ពី 0 ទៅ 1 ។ យ៉ាងណាមិញ បន្ទាប់ពីដំណើរការ និងកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនរួចរាល់នោះ វាពិតជាងាយស្រួលណាស់សម្រាប់ក្រុមហ៊ុនផលិតជាច្រើនចាប់ផ្តើមនៅលើផ្លូវនេះ។ នេះគឺជាការរួមចំណែកដ៏ធំមួយរបស់ក្រុមហ៊ុន Huawei ទៅក្នុងឧស្សាហកម្មនៃឧបករណ៍ឆ្លាតវៃនេះ។

គួរបញ្ជាក់ផងដែរថា នេះគឺជាបច្ចេកវិទ្យាថ្មីតែមួយគត់ដែលត្រូវបានឌីស្សាញ និងអភិវឌ្ឍដោយក្រុមហ៊ុន Huawei។ បច្ចេកវិទ្យានេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចផ្ញើសារតាមរយៈផ្កាយរណបដោយមិនបាច់ប្រើប្រា់សនូវសេវា cellular network នោះទេ។ ក្រុមហ៊ុននេះ ក៏ប្រកាសនូវមុខងារនេះជាលើកដំបូងបំផុតនៅលើស្មាតហ្វូន Huawei Mate 50 series ហើយវាក៏បាន upgrade ទៅកាន់ version ទី 2 ផងដែរ។ វាក៏មានស្មាតហ្វូន Huawei Mate 50 series, Huawei P60 Pro, Mate X3, Mate Xs 2 និង Nova 11 Ultra ដែលមានបំពាក់នូវ two-way satellite communication នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម