Honor 90 Pro បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់គែមកោង និងមានការឌីស្សាញយ៉ាងទាន់សម័យ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Honor 90 series នៅទីផ្សារប្រទេសចិន ដោយស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាម៉ូដែលថ្មីនៃស្មាតហ្វូនត្រកូល Honor 80 series ដែលបានបង្ហាញខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ 2022 កន្លងទៅនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញ និងអេក្រង់របស់ស្មាតហ្វូន Honor 90 Pro

ស្មាតហ្វូនប្រណិតថ្មីរបស់ក្រុមហ៊ុននេះ គឺមានការឌីស្សាញរូបរាងថ្មីជាមួយនឹងតួខ្លួនស្តើង និងស្រស់ស្អាតបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញទម្រង់ Dual ring Design ដែលមើលទៅគឺមានភាពប្រណិតមែនទែន។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានតួខ្លួនធ្វើពីកញ្ចក់ និងគែមធ្វើពីលោហធាតុថែមទៀត។ ស្មាតហ្វូននេះមានទម្ងន់ 192g និងកម្រាស់ 8.1mm។ ទន្ទឹមនឹងនេះផងដែរ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានអេក្រង់គែមកោងទំហំ 6.78 អ៊ីង ហើយអេក្រង់នេះមានសមត្ថភាពបង្ហាញចេញបាន 1.5K+ resolution ល្បឿន 120Hz refresh rate, 1600nits និង 3850Hz PWM dimming។ ស្មាតហ្វូននេះ មានអេក្រង់ 94.4 percent, 1.07 billion colors និង DCI P3 wide color gamut ផងដែរ។ អេក្រង់នេះក៏មានបច្ចេកវិទ្យា Circadian Night Display ផងដែរដែលការពារភ្នែកបានយ៉ាងល្អ។

សមត្ថភាព

ស្មាតហ្វូន Honor 90 Pro នេះ មានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8+ Gen 1 SoC ដែលបន្ទះឈីបនេះ គឺប្រើប្រាស់ដូចគ្នាទៅលើស្មាតហ្វូន Honor 80 Pro។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និង 512GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh ហើយវាទ្រទ្រង់នូវបច្ចេកវិទ្យា 100W fast charging rate ថែមទៀតផង។ ស្មាតហ្វូននេះ ក៏ទ្រទ្រង់នូវ 5G networking។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះគឺប្រើប្រាស់នូវ Android 13 OS ជាមួយនឹង MagicOS 7.1 ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ Bluetooth 5.2 ដែលទ្រទ្រង់នូវ LDAC, AptX និង AptX HD codecs, ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និង USB Type C port សម្រាប់សាកថ្មលឿនថែមទៀត។

កាមេរ៉ា

ស្មាតហ្វូន Honor 90 Pro នេះ មានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានទំហំ 200 megapixel Samsung HP3 sensor  និងគ្រាប់ទីពីរមានទំហំ 32 megapixel telephoto 68mm sensor ដែលមាន  2.5x optical zoom, f/2.2 aperture និងមានការគាំទ្រមុខងារ OIS (Optical Image Stabilization) ខណៈដែលគ្រាប់ទីបីមាន 12-Megapixel ultra-wide angle lens មានល្បឿន f/2.2 aperture។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50 megapixel primary និង 2 megapixel depth of field sensor ថែមទៀតផង។

តម្លៃ និងកាលបរិច្ឆេទនៃការលក់

ក្រុមហ៊ុននេះក៏បានប្រកាសអោយបានការ pre-order ទៅលើស្មាតហ្វូន Honor 90 Pro នៅក្នុងទីផ្សាររបស់ចិន ចាប់ពីផ្តើមថ្ងៃនេះផងដែរ។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុននេះ គឺមានច្រើនពណ៌ដូចជា  Diamond Silver, Peacock Blue, Emerald Green និង Midnight Black។ ស្មាតហ្វូននេះ មានតម្លៃ 3,299 Yuan សម្រាប់ទំហំ 12GB+256GB ខណៈពេលដែលទំហំ 16GB+256GB មានតម្លៃ 3,599 Yuan ស្របពេលដែលទំហំ 16GB+512GB មានតម្លៃ 3,899 Yuan ៕

 

ព័ត៌មានពាណិជ្ជកម្ម