no-alternative title

Samsung Galaxy Z Fold ស៊េរីមុនក៏នឹងទទួលបានមុខងារ Taskbar ថ្មីដែលមាននៅលើ Galaxy Z Fold 4 ដែរក្រោយធ្វើបច្ចុប្បន្ន OS

កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Samsung Galaxy Z Fold 4 ដែលបានបង្ហាញវត្តមានកាលពីសប្តាហ៍មុននេះទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើការឌីស្សាញរូបរាង និងគុណសម្បត្តិថ្មីៗដែលបានបំពាក់មកជាមួយ ហើយក្នុងនោះអ្វីដែលជាការចាប់អារម្មណ៍មួយផ្នែក គឺទៅលើ OS ឬ Operating System តែម្តង ដោយ Galaxy Z Fold 4 ទទួលបានការដំណើងមកជាមួយ Mobile OS Platform ថ្មីរបស់ Google ដែលហៅថា Android 12L។

ជាមួយនិង OS ថ្មីរបស់ Google នេះត្រូវបានក្រុមហ៊ុនបណ្តាញរុករកដ៏ធំផុតលេខក្នុងពិភពលោកមួយនេះប្រកាសបង្ហាញចេញកាលពីឆ្នាំកន្លងទៅ ដោយវាត្រូវបាន ផ្តោតសំខាន់ទៅលើការប្រើប្រាស់នៅលើឧបករណ៍ដែលមានអេក្រង់ធំៗដូចជា ពពួកស្មាតហ្វូនអេក្រង់បត់ ថែបប្លែត និងម៉ាស៊ីន Chromebook ជាដើម។ ចំពោះ Galaxy Z Fold 4 ដែលទើបចេញថ្មីនេះ ដែលដំឡើងជាមួយប្រតិបត្តិការថ្មីនេះ គឺមានមុខងារប្រើប្រាស់ថ្មីប្លែកដ៏សម្បូរបែបខុសពីជំនាន់ Z Fold មុនៗ ដោយក្នុង គឺមានមុខងារ Taskbar ថ្មីផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យ៉ាងណាមិញបើតាមប្រភពចេញពីគណនី Twitter ឈ្មោះថា @TheGalor របស់ឈ្មោះ Anthony បានឲ្យដឹងថា “Samsung មានគម្រោងដាកឲ្យស្មាតហ្វូនអេក្រង់ស៊េរីមុនៗរបស់ខ្លួនអាចប្រើប្រាស់មុខងារ Taskbar ថ្មីរបស់ Galaxy Z Fold 4 ភ្ជាប់ជាមួយ One UI4.1.1 នៅមុនដំណាច់ឆ្នាំនេះ”។  សម្រាប់មុខងារ Taskbar ថ្មីនៅលើ Galaxy Z Fold 4 ត្រូវបានក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ភ្ជាប់មកជាមួយ One UI4.1.1 របស់ខ្លួនដែលគាំទ្រដោយ Android 12L របស់ Google។ Taskbar ថ្មីនេះ Samsung បានប្រើនូវមុខងារ UX ដោយវា ត្រូវបានបែកចែកកម្មវីធីប្រើប្រាស់ជាពីរបន្ទាត់ដែលផ្តល់នៅភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជា ការបែបចែកផ្ទៃអេក្រង់ប្រើប្រាស់ ជ្រើសរើសប្រើផលិតផល និងកម្មវិធីបណ្តាញសង្គមបានស្រួលទោះបីជាពេលបត់អេក្រង់ក៏ដោយ។

សរុបមកអ្នកដែលកំពុងប្រើ Galaxy Z Fold Series ជំនាន់មុនៗ ក៏នឹងទទួលបានបទពិសោធន៍ប្រើប្រាស់ថ្មីទំនើបទាន់សម័យនៅលើទូរស័ព្ទដៃរបស់ខ្លួនផងដែរ ក្រោយទទួលបានការធ្វើបច្ចុប្បន្នភាព OS ថ្មីនៅពេលខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន