no-alternative title

ស្មាតហ្វូនបត់បានជំនាន់ថ្មី Huawei Mate X3 ត្រូវគេទម្លាយថា នឹងមានការបង្ហាញខ្លួននៅខែធ្នូខាងមុខនេះហើយ

កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួន Huawei Mate Xs 2 ហើយនៅពេលនេះ មានដំនឹងថា អតីតក្រុមហ៊ុនមហាយក្សចិនមួយនេះ បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយ ដែលម៉ូដែលថ្មីនេះ គឺមានឈ្មោះថា Mate X3។ យោងតាមការទម្លាយរបស់ប្រភពមួយចេញពីចិនបានបង្ហាញពីព័ត៌មាន និហលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះហើយថែមទាំងមានការបញ្ជាក់ពីវត្តមាន និងកាលបរិច្ឆេតនៃប្រកាសចេញរបស់ស្មាតហ្វូននេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយរបស់ប្រភពខាងលើនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei មានគម្រោងនឹងប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ នៅខែធ្នូរឆ្នាំ 2022 ខាងមុខនេះហើយ។ ហើយព្រឹត្តិការណ៌នេះ នឹងមានវត្តមានស្មាតហ្វូនបត់បានជំនាន់ថ្មី Huawei Mate X3 រួមជាមួយនិងកាសស្តាប់ Freebuds 5 ជំនាន់ថ្មីផងដែរ។ អ្នកទម្លាយរូបនេះបានបន្តថា Huawei Mate X3 នឹងមានតម្លៃធូជាងម៉ូដែលមុនៗ ហើយនិងមានទម្ងន់ស្រាល រួមជាមួយនិងកម្រ៉ាស់ស្តើងជាងមុនដូចគ្នា។ 

បើតាមការបញ្ជាក់ពីប្រភពបែកធ្លាយខាងលើនេះ គឺបានបន្ថែមថា ស្មាតហ្វូនបត់ជំនាន់ថ្មីនេះ គឺត្រូវបានគេធ្វើតេស្តទម្លាក់ និងការជ្រលក់ចូលទឹករួចហើយផងដែ។ ស្មាតហ្វូនបត់បានជំនាន់ថ្មី នឹងមានការបំពាក់ជាមួយនិងគន្លឺះថ្មី ប៉ុន្តែមិនច្បាស់ថា មាន 5G ឬអត់នោះទេ។ Mate X3 អាចមានត្រឹមតែ 4G ប៉ុណ្ណោះ។ ជាមួយគ្នានេះក៏មានការបន្ថែមថា ស្មាតហ្វូននេះ គឺនៅតែប្រើប្រាស់ការឌីស្សាញជាមួយនិងគំរូចាស់ដដែល គឺបត់ចូលក្នុងដូចគ្នាជាមួយនិងម៉ូដែលមុន Mate X2 អញ្ចឹងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន