no-alternative title

Xiaomi 12T Pro បង្ហាញវត្តមាននៅ Google Play Console ជាមួយបន្ទះឈីប Snapdragon 8+ Gen 1 និងមានរ៉េមទំហំ 12GB

ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា នឹងប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតម៉ូដែល Xiaomi 12T Series សម្រាប់ទីផ្សារសកលឆាប់ៗនេះហើយបើតាមព័ត៌មាននោះ គឺបានសសេរថា ស្មាតហ្វូន Xiaomi 12T Series នឹងមានការអាប់ដែតជាមួយនិងបន្ទះឈីបជំនាន់ថ្មី Snapdragon 8+ Gen 1 ថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានការលេចធ្លាយព័ត៌មានសម្រាប់ទីផ្សារមួយចំនួនរួចមកហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ ក៏មានការបញ្ជាល់ថា ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅបញ្ជីប្រទេសមួយចំនួនរួចហើយ ដូចជាស ស្ថាប័ន FCC, NBTC និង SIRIM រួចហើយ។ នៅពេលនេះស្មាតហ្វូន Xiaomi 12T Pro ក៏ត្រូវបានគេឃើញថា បានឆ្លងកាត់ការបញ្ចុះ Google Play Console រួចហើយ និងថែមទំាំងមានការបញ្ចេញនូវព័ត៌មានលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។

 

ជាមួយគ្នានេះ នៅលើបញ្ជីនេះ គឺបានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានេក្រង់បង្ហាញចេញបាន 1220x2712pixels និងមានកម្រិត 480ppi។  បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ ប្រើឈីប octa-core CPU ជាមួយនិងកម្លាំងរត់ចាប់ពី 2GHz to 3.2GHz ហើយឈីបនេះ គឺមានការអមដំណើរជាមួយនិងក្រាហ្វិកកាត Qualcomm Adreno 730 GPU onboard។ បន្ទះឈីបនេះ គឺជាបន្ទះឈីប ជំនាន់ថ្មី Snapdragon 8+ Gen 1។ បន្ទះឈីបនេះ គឺមានការអមដំណើរជាមួយរ៉េមទំហំ 12GB និងរត់នៅលើប្រព័ន្ធប្រតិបិត្តិការ Android 12។

 

ប្រភពខាងលើបានបន្តថា Xiaomi 12T Pro ត្រូវបានគេនិយាយថា គឺជាស្មាតហ្វូនថ្មីមួយដែលបាន Rebranded ពីម៉ូដែល Redmi K50 Ultra។ ស្មាតហ្វូននេះមានអេក្រង់ AMOLED ទំហំ 6.67-អ៊ីង បង្ហាញចេញបានកម្រិត 1.5K និងមានការទ្រទ្រង់បានជាមួយល្បឿន 120Hz refresh rate។ អេក្រង់នេះ មានភ្ជាប់នូវ Dolby Vision និងបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើអេក្រង់ ហើយនិងមានការឌីស្សាញជាមួយស្ទីលរន្ធ Punch-Hole ព្រមទាំងមានកាមេរ៉ាមុចទំហំ 20MP។

Xiaomi 12T Pro នឹងមានកាមេរ៉ាក្រោយចំនូន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំញហំ 200MP Samsung HP1 sensor ខណៈដែល Redmi K50 Ultra ប្រើត្រឹមតែទំហំ 108MP ប៉ុណ្ណោះ។ ស្មាតហ្វូន 12T Pro 5G ទំនងជានឹងមានថ្មទំហំ 5000mAh គំាទ្រកម្លាំងសាកល្បឿន 120W fast charging ហើយស្មាតហ្វូន 12T Pro អាចនឹងមានអង្គចងចាំទំហំ 256GB និងរ៉េមទំហំ 12GB។

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន