no-alternative title

លេចធ្លាយរូបភាពផ្លូវការរបស់ Xiaomi CIVI 2 បញ្ជាក់ពីការប្រើប្រាស់ប្រព័ន្ធស្កែននៅលើអេក្រង់ និងមានគែមស្តើងមែនទែន

ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងច្បាស់ថា នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi CIVI នៅក្នុងពេលឆាប់ៗនេះហើយ។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi CIVI 2 នឹងមានវត្តមាននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 27 ខែកញ្ញាខាងមុខនេះដូចគ្នា។ ថ្មីៗនេះមានលេចចេញនូវរបាយការណ៌ថា ស្មាតហ្វូន CIVI 2 ក៏នឹងបង្ហាញខ្លួននៅលើទីផ្សារសកលផងដែរ ប៉ុន្តែនឹងមានប្រើប្រាស់ឈ្មោះផ្សេងពីនេះ។ នៅមុនការមកដល់នេះ ក៏មានការបញ្ចេញរូបភាពផ្លូវការរបស់ស្មាតហ្វូននេះនៅលើអនឡញហើយ។ 

បើតាមរូបភាពបង្ហាញដោយគណនី Twitter ដែលមានឈ្មោះថា Mirei នោះ គឺបានបង្ហាញយ៉ាងច្បាស់ពីរូបរាង និងការឌីស្សាញរបស់ស្មាតហ្វូននេះ Xiaomi CIVI 2 នេះហើយ។ ផ្នែកខាងក្រោយនៃស្មាតហ្វូននេះ គឺមានការឌីស្សាញស្អាតមែនទែន គឺមានរំលេចនូវឆ្នូតៗពិតជាស្អាតប្លែកខ្លាំងណាស់់ ហើយក្នុងនោះសម្រាប់ម៉ូឌុលកាមេរ៉ាវិញ ក៏បានបញ្ជាញក់ថា មានចំនួន 3 គ្រាប់ រួននិង Flash Module ផងដែរ។ ចំពោះផ្នែកខាងមុខវិញ ស្មាតហ្វូននេះ គឺមានការឌីស្សាញជាមួយនិងគែមស្តើងមែនទែន ហើយសម្រាប់ការឌីស្សាញរន្ធនៅអេក្រង់ មើលទៅគឺដូចគ្នាជាមួយនិង iPhone 14 Pro អញ្ចឹងដែរ គឺមានរាងជា Pill Shape Camera។ ហើយជាមួយនិងរូបភាពបែកធ្លាយនេះ ក៏មានការបញ្ជាក់ច្បាស់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវប្រព័ន្ធស្កែននៅលើអេក្រង់ថែមទៀតផង។  

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi CIVI 2 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.56-អ៊ីង OLED បង្ហាញចេញបាន FHD+ ល្បឿន 120Hz display, ប្រើប្រាស់បន្ទះឈីប Snapdragon 7 Gen 1 និងមានរ៉េមទំហំ 12GB ប្រភេទ LPDDR5 RAM និងមានអង្គចងចាំទំហំ 256GB ប្រភេទ UFS 3.1 ព្រមទាំងមានថ្មទំហំ 4,500mAh ដែលគាំទ្រដោយកម្លាំងសាក 67W fast charging ផងដែអ

ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខភ្លោះទំហំ 32-Megapixel ហើយនិងមានកាមេរ៉ាគោលទំហំ 50-Megapixel (OIS)+8-Megapixel (ultra-wide)+2-Megapixel (macro)។ ស្មាតហ្វូននេះរត់ជាមួយ Android 12 OS ផ្អែកលើ MIUI 13។ សម្រាប់រូបរាងវិញ គឺមានការបញ្ជាក់ច្បាស់ហើយថា នឹងមានកម្រ៉ាស 7.23mm និងទម្ងន់ 171 grams។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន