no-alternative title

Samsung Galaxy S23 Ultra ឆ្លងកាត់ការចុះបញ្ជីនៅលើ 3C ហើយគឺប្រើប្រាស់នូវឆ្នាំងសាកកម្លាំង 25W ប៉ុណ្ណោះ

Galaxy S23 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីស្ថិតនៅក្នុងត្រកូលស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Samsung ត្រូវគេដឹងថា នឹងបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំក្រោយនេះហើយ។ នៅពេលនេះ ស្មាតហ្វូននេះ ក៏ត្រូវបានគេប្រទៈឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើ 3C របស់ប្រទេសចិនរួចហើយផងដែរ។ នៅលើបញ្ជីនេះ គឺបានបង្ហាញថា ស្មាតហ្វូនថ្មីដែលមានលេខម៉ូដែល SM-S9180 គឺជាស្មាតហ្វូនស៊េរីថ្មីតរបស់ Samsung ម៉ូដែល Galaxy S23 Ultra ហើយនៅក្នុងបញ្ជីនោះក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវឆ្នាំងសាកដែលមានកម្លាំងត្រឹមតែ 25W charging (11V @ 2.25A) ប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ បានបញ្ជាក់ថា កម្លាំងសាកនេះ គឺមានកម្លាំងខ្សោយជាងម៉ូដែលមុន Galaxy S22 Ultra ដែលមានការប្រើប្រាស់ដល់កម្លាំង 45W charger។ សូមជំរាបថា សម្រាប់ការប្រើប្រាស់ឆ្នាំងសាកនៅលើ S22 Ultra កម្លាំង 45W charging គឺមិនបានធ្វើអោយល្បឿនសាកខុសគ្នាខ្លាំងជាងឆ្នាំ 25W charging នៅលើស្មាតហ្វូន Galaxy S21 Ultra នោះទេ។

បើតាមការធ្វើតេស្តនោះ គឺបានបង្ហាញថា S22 Ultra ដែលប្រើប្រាស់ជាមួយកម្លាំង 45W charging គឺមានល្បឿនសាកលឿនមែន។ដូច្នេះដោយសារតែក្រុមហ៊ុនចង់អោយថ្មនៅតែអាចប្រើប្រាស់បានយូរនោះ ក៏សម្រេចប្រើប្រាស់ 25W charging វិញ ដែលធ្វើអោយថ្មមានសមត្ថភាពអាចកាន់បានជាងមុន។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ កម្លាំង 25W charging នេះ អាចប្រើប្រាស់សម្រាប់តែ S23 Ultra ដែលនឹងចេញលក់នៅប្រទេសចិនតែប៉ុណ្ណោះ។ 

យោងតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា ស្មាតហ្វូន S23 Ultra នឹងមានការឌីស្សាញដូចគ្នាជាមួយនិងម៉ូដែលមុន S22 Ultra អញ្ចឹងដែរ ខុសត្រង់តែម៉ូដែលថ្មីនេះ គឺនឹងប្រើប្រាស់កាមេរ៉ាទំហំ 200MP sensor ហើយនិងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 2 តែប៉ុណ្ពោះ។ បន្ថែមពីនេះក៏មានរបាយការណ៍ថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់ឈីប Qualcomm នៅលើស្មាតហ្វូននេះទាំងអស់ទៀតផង។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន