no-alternative title

Samsung នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីបខ្នាត 1.4NM នៅក្នុងឆ្នាំ 2027 ខាងមុខនេះ!

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បាននិយាយថា ច្បាប់ Moore’s Law លែងដំណើរការទៀតហើយ។ ដូចអ្វីដែលអ្នកបានចាំនោះ គោលការណ៍នេះ គឺផ្តោតទៅលើការផលិតទៅលើបន្ទះឈីប Processor ដែលមានចំនួនទ្វេរដងជារៀងរាល់ 18 ខែ។ ហើយកន្លងទៅនេះ ក្រុមហ៊ុន Samsung ក៏បានក្លាយជានាំមុខនៅក្នុងការផលិតទ្រង់ទ្រាយធំទៅលើដំណើរការនៃបន្ទះឈីប 3nm ថែមទៀត។ 

ទន្ទឹមនឹងនេះផងដែរនោះ ក្រៅពីការចាប់ផ្តើមការផលិតទៅលើ Node ថ្មីនៅក្នុងខែមិថុនាឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានប្រកាសអំពីគម្រោងផែនការជាច្រើនរបស់ខ្លួនសម្រាប់ដំណើរការបន្ទះឈីបថ្មីនេះ។ យើងអាចនឹងមើលឃើញនូវដំណើរការ 2nm នៅក្នុងឆ្នាំ 2025 នេះ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះក៏និយាយថា ដំណើរការនៃបន្ទះឈីប 1.4nm នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅក្នុងឆ្នាំ 2027 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Cui Shirong ប្រធានផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន Samsung បាននិយាយថា ពួកគេនឹងបន្តក្នុងការធ្វើការនៅលើដំណើរការថ្មីនេះ។ បន្ថែមពីនេះទៀតនោះ បន្ទះឈីបថ្មីនេះ គឺផ្អែកនៅលើរចនាសម្ព័ន្ធនៃ Next-Generation Transistor Structure Full-Around Gate (GAA) Technology។ គាត់បាននិយាយថា ក្រុមហ៊ុននេះ មានគម្រោងក្នុងការផលិតនូវបន្ទះឈីប 2nm នៅក្នុងឆ្នាំ 2025 និងដំណើរការ 1.4nm នៅក្នុងឆ្នាំ 2027 ខាងមុខផងដែរ។ បច្ចុប្បន្ននេះ យើងនៅមិនទាន់មានព័ត៌មានលម្អិតជាក់លាក់អំពីដំណើរការនៃ 1.4nm នោះទេ។ ដូចអ្វីដែលក្រុមហ៊ុន Samsung និយាយអំពីដំណើរការ 1.4nm នោះ វាបង្ហាញអំពីមហិច្ឆិតាដ៏ខ្លាំងក្លារបស់ក្រុមហ៊ុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន