no-alternative title

Oukitel WP19 បំពាក់នូវថ្ម 21000mAh មានអាវក្រោះការពារទឹក IP68 សក្តិសមបបំផុតសម្រាប់អ្នកចូលបោះតង់ និងកម្សាន្តតាមព្រៃភ្នំ

ក្រុមហ៊ុន Oukitel បានផ្តល់នូវតម្លៃយ៉ាងពិសេសសម្រាប់ស្មាតហ្វូន WP 19 ចុងក្រោយបំផុតរបស់ខ្លួន។ ស្មាតហ្វូននេះ គឺជាស្មាតហ្វូនដែលមានថាមពលថ្មធំបំផុតរបស់ពិភពលោកដែលមានទំហំដល់ទៅ 21000mAh ដែលពេលនេះមានការចុះតម្លៃដល់ទៅ 15% នៅលើវេបសាយ Amazon នៅក្នុងសហរដ្ឋអាមេរិក។ ស្មាតហ្វូននេះមានតម្លៃលក់រាយ $449 ហើយពេលនេះវាមានតម្លៃត្រឹមតែ  $382.49 ប៉ុណ្ណោះ។ ការលក់ជូនតម្លៃយ៉ាងពិសេសនេះគឺបញ្ចប់នៅត្រឹមថ្ងៃទី 9 ខែតុលា ឆ្នាំ 2022 នេះប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មុខងារពិសេសមួយនៅក្នុងចំនោមមុខងារពិសេសជាច្រើនរបស់ស្មាតហ្វូន Oukitel WP19  នេះគឺថាមពលថ្មធំរបស់វា។ វាមានថ្មដល់ទៅ 21000mAh ដែលធំជាងស្មាតហ្វូនធម្មតាដល់ទៅ 4 ដង។  ថាមពលថ្មនេះសាកថ្មម្តងប្រើប្រាស់បានដល់ទៅ 7 ថ្ងៃនេះគឺដោយសារតែបច្ចេកវិទ្យា 33W fast charger ដែលអាចសាកថ្មនេះចេញពី 0% ទៅដល់ 80% នៅក្នុងពេលត្រឹមតែ 3 ម៉ោងប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ សម្រាប់បច្ចេកវិទ្យា  reverse charging បានធ្វើអោយស្មាតហ្វូននេះអាចប្រើប្រាស់ជា Mini Power Bank បានផងដែរ។ 

ស្មាតហ្វូន Oukitel WP19 នេះមានអេក្រង់ទំហំ 6.79 អ៊ីង FHD+ ជាមួយនឹង 397 (PPI) និង 90Hz Refresh Rate។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio G95, រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ROM។ ស្មាតហ្វូននេះប្រើប្រាស់នូវ IP68 & IP69K & MIL-STD-810H ។ ស្មាតហ្វូននេះមានមុខងារពិសេសៗជាច្រើនដូចជា Fingerprint & Face ID, NFC Google Pay, customized key និងជាច្រើនទៀត។ 

ស្មាតហ្វូននេះ មានកាមេរ៉ាគោល  SAMSUNG 64MP និង SONY IMX350 20MP Night vision sensor ដែលអាចជួយអ្នកថតរូបភាពបានច្បាស់នៅទីងងឹត។ បន្ថែមពីនេះទៀតនោះ វាក៏មាន 4 Infrared Radiation Emitters នៅផ្នែកខាងក្រោយដែលអាចថតរូបភាពបានច្បាស់ដល់ទៅ 20 ម៉ែត្រថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន