no-alternative title

iPhone 15 Pro Series នឹងប្រើប៊ូតុង Solid-state ដែលដំណើរការប្រព័ន្ធ Haptic ថ្មីរបស់ក្រុមហ៊ុន Cirrus Logic

យោងទៅលើរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ  Barclays បាននិយាយថា ក្រុមហ៊ុន Cirrus Logic ដែលជាដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ឲ្យក្រុមហ៊ុន Apple នឹងធ្វើការផ្គត់ផ្គង់នូវប្រព័ន្ធបញ្ជា Haptic សម្រាប់ដំណើរការប៊ូតុង Solid-state volume និង Power នៅលើ iPhone 15 Pro និង 15 Pro Max ដែលចេញឆ្នាំក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិ Cirrus Logic លោក John Forsyth បានថ្លែងបញ្ជាក់ថា សមាសធាតុថ្មី HPMS ដែលសំដៅលើបន្ទះសៀគ្វីដែលហៅថា Haptic Mixed-signal Chips នឹងមកដល់ទីផ្សារនៅពាក់កណ្តាលឆ្នាំក្រោយ ហើយសមាសធាតុថ្មីនេះនឹងត្រូវប្រើបំពាក់នៅលើម៉ូដែល iPhone 15 Pro Series ដែលត្រូវប្រកាសចេញនៅខែកញ្ញា ឆ្នាំ 2023។ ដោយឡែកនៅក្នុងកំណត់ត្រាវិនិយោគិនកាលពីសប្តាហ៍មុន អ្នកវិភាគរបស់ក្រុមហ៊ុន Barclays លោក Blayne Curtis និង Tom O'Malley បាននិយាយថាសមាសធាតុថ្មីដែល Cirrus Logic បានលើកឡើងទំនងជាជាផ្នែកមួយនៃ Taptic Engine ដែលត្រូវដាក់បន្ថែមសម្រាប់ប៊ូតុង Haptic Solid-state នៅលើម៉ូដែល iPhone 15 Pro និង 15 Pro Max/Ultra។ 

 

កាលពីអំឡុងខែតុលា អ្នកវិភាគផលិតផល Apple ដ៏ល្បីឈ្មោះ គឺលោក Ming-Chi Kuo បាននិយាយថា iPhone 15 Pro Series នឹងបំពាក់នូវប៊ូតុងសំឡេង និងប៊ូតុងបិទបើកពិសេសហៅថា Solid-state button ជំនួសឲ្យ Physical button ដែលមាននៅលើ iPhone 14 Pro Series។ លោក Kuo បាននិយាយថា ឧបករណ៍ទាំងនេះនឹងត្រូវបានបំពាក់បន្ថែមនូវម៉ាស៊ីន Taptic Engine ចំនួនពីរដែលផ្តល់នូវរំញ័រ Feedback haptic ដែលមានចលនាបញ្ជាដូចទៅគ្នានឹងប៊ូតុង Home នៅលើ iPhone SE ម៉ូឌែលថ្មីៗ ឬ Force Touch trackpad នៅលើ MacBooks ជំនាន់ថ្មីផងដែរ។

ចំពោះការប្រើប្រាស់ប្រព័ន្ធប៊ូតុង Haptic Solid-state នៅលើ iPhone 15 Pro និង 15 Pro Max/Ultra នឹងកាន់តែជួយធ្វើឲ្យ iPhone ម៉ូដែលកំពូលទាំងពីរនេះមានភាពធន់នឹងទឹកបានកាន់តែខ្លាំង ហើយកាន់តែមានភាពធន់ក្នុងការប្រើប្រាស់ និងមានអាយុកាលប្រើប្រាស់បានកាន់តែយូរធៀបនឹងប៊ូតុងធម្មតា។ យ៉ាងណាមិញសម្រាប់ម៉ូដេល iPhone 15 និង iPhone 15 Plus ត្រូវបានគេនិយាយថា នឹងនៅតែបន្តប្រើប៊ូតុងមេកានិចដូចនៅលើ iPhone 14 Series ដដែល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន