no-alternative title

Redmi Note 12 5G មានការបញ្ជាក់ពី SIRIM ហើយអាចនឹងមានវត្តមានលើទីផ្សារម៉ាឡេស៊ីឆាប់ៗនេះ

ស្មាតហ្វូន Redmi Note 12 ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនជាមួយនិង Note 12 Pro កាលពីខែតុលាកន្លងទៅថ្មីៗនេះ។ នៅពេលនេះមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូននេះនឹងប្រកាសចេញនៅលើទីផ្សារសកលផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការណ៌ពីក្រុមហ៊ុននោះទេ។ ថ្មីៗនេះ មានដំណឹងថា Redmi Note 12 ទំនងជាអាចនឹងបង្ហាញខ្លួនៅលើទីផ្សារម៉ាឡេស៊ីនាពេលឆាប់ៗនេះហើយបន្ទាប់របាយការណ៌ថ្មីបញ្ជាក់ថា ស្មាតហ្វូននេះបានឆ្លងកាត់ការចុះបញ្ជីរបស់ SIRIM និងមានការទទួលស្គាល់រួចហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមអ្នកទម្លាយ Mukul Sharma បានបង្ហាញថា ស្មាតហ្វូនម៉ូដែលស្តង់ដារ Redmi Note 12 5G គឺបានបង្ហាញខ្លួនៅលើបញ្ជី SIRIM (Standard and Industrial Research Institute) របស់ម៉ាឡេស៊ីរួចហើយ ដោយមានលេខកូដម៉ូដែល 22111317G ហើយនៅលើបញ្ជីនេះក៏មានការបញ្ជាក់ពីការបង្ហាញខ្លួនឆាប់ៗនេះដែរ ប៉ុន្តែមិនច្បាស់ថា ពេលណាមួយប្រាកដ។

Redmi Note 12 គឺមានអេក្រង់ទំហំ 6.67-អ៊ីង Samsung AMOLED និងមាមការឌីស្សាញជាមួយរន្ធ Punch-Hole នៅចំកណ្តាអេក្រង់តែម្តង ហើយអេក្រង់នេះ គឺមានទំហំ 2400x1080 pixels (FHD+) ល្បឿន 120Hz refresh rate និង 240Hz touch sampling rate រួមជាមួយនិងការទ្រទ្រង់បាននូវកម្រិតពន្លឺ 4500000:1 contrast ratio និង 1200 nits peak brightness level ព្រមទាំង 4096-level dimming ហើយនិង DCI-P3 color gamut ផងដែរ។

Redmi Note 12 5G ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 4 Gen 1 នឹងរ៉េម LPDDR4x RAM ហើយនិងមេម៉ូរី UFS 2.2។ ស្មាតហ្វូននេះថ្មី រត់ឍជាមួយនិងស្បែកមុខកម្មវិធី MIUI 13 ផ្អែកលើ Android 12 ចេញពីប្រអប់តែម្តង។ សម្រាប់ការថតរូបវិញ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះ ដែលកាមេរ៉ាគោលមានទំហំ 48MP និងគ្រាប់ទីពីរមានទំហំ 2MP depth sensor ខណៈដែលកាមេរ៉ាមុខមានទំហំ 8MP។ ស្មាតហ្វូននេះមានមុខងារការពារទឹក IP53 rating និងប្រព័ន្ធស្កែនម្រាមដៃនៅចំហៀង ហើយនិងមុខងារ IR blaster។ សម្រាប់ការតភ្ជាប់ គឺមានរន្ធ 3.5m, dual SIM, 5G, dual-band WiFi, Bluetooth 5.1, GNSS និង USB Type-C។ និយាយពីថាមពលថ្ម គឺមានទំហំ 5,000mAh និងគាំទ្រដោយកម្លាំងសាក 33W fast charging។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន