no-alternative title

Corning Gorilla Glass Victus 2 កញ្ចក់ការពារអេក្រង់ជំនាន់ថ្មីមានសមត្ថភាពធន់នឹងការធ្លាក់លើផ្ទៃរឹងខ្លាំងបានក្នុងកម្ពស់ 1 ម៉ែត្រ

ថ្មីៗនេះក្រុមហ៊ុនផលិតកញ្ចក់ការងារអេក្រង់ស្មាតហ្វូនដ៏មានប្រជាប្រិយភាពឈ្មោះថា Corning ទើបតែបានបញ្ចេញកញ្ចក់ការពារគុណភាពខ្ពស់ជំនាន់ថ្មីហៅថា Corning Gorilla Glass Victus 2 ដែលជាជំនាន់ទីពីរបន្ទាប់ពី Gorilla Glass Victus ដែលបានប្រកាសចេញកាលពីឆ្នាំ 2020។ ជាមួយកញ្ចក់ការពារជំនាន់ថ្មីចុងក្រោយនេះ គឺមានការបង្កើនភាពធន់ខ្លាំង និងមានសុវត្ថិភាពក្នុងការការពារពីការធ្លាក់បានប្រសើរជាងជំនាន់មុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការអះអាងពី Corning បានឲ្យដឹងថា Gorilla Glass Victus 2 បានបង្កើនសមត្ថភាពសពីការធ្លាក់បានក្នុងរយះកម្ពស់ដល់ទៅ 1 ម៉ែត្រនៅលើផ្ទៃរឹងខ្លាំងដូចជាធ្លាក់លើផ្ទៃសាបបេតុង និងអាចការពារបានដល់រយះកម្ពស់ដល់ទៅ 2 ម៉ែត្រឯណោះប្រសិនបើធ្លាក់នៅលើផ្ទៃថ្នល់កៅស៊ូ។ ជាងនេះទៅទៀតបើតាមការធ្វើតេស្តនៅក្នុង Corning Lab បានបង្ហាញថា GGV2 មានសមត្ថភាពការពារលើការកកិតឆ្កូតទ្វារដងធៀបនឹងជំនាន់មុន និង 4 ដងធៀបនឹងកញ្ចក់ការពារអេក្រង់ដទៃ។ 

 

ទោះជាយ៉ាងក្រុមហ៊ុន Corning មិនបានធ្វើការបញ្ជាក់ពីវត្តមាន Gorilla Glass Victus 2 នៅលើឧបករណ៍ណាមួយ ឬក៏មានវត្តមាននៅលើទីផ្សារក្នុងពេលណានោះទេ ប៉ុន្តែ បើតាមការព្យាការណ៍កញ្ចក់ការពារអេក្រង់ជំនាន់ថ្មីនេះ អាចនឹងមានប្រើនៅលើកំពូលស្មាតហ្វូន នាឡិកាដៃ Tablet Notebook PCs កាមេរ៉ា និងឧបករណ៍ជាច្រើនទៀតដែលនឹងបង្ហាញវត្តមានចាប់ពីដើមឆ្នាំ 2023 ទៅ។ បន្ថែមពីនេះ គេមិនទាន់មានដំណឹងថា ឧបករណ៍ណាមួយរបស់ក្រុមហ៊ុនណានឹងប្រើបច្ចេកវិទ្យាកញ្ចក់ការពារអេក្រង់ជំនាន់ថ្មីនេះនៅឡើយទេ ប៉ុន្តែ មានការប៉ាន់ស្មានថា Samsung Galaxy S23 Series ដែលចេញនៅដើមឆ្នាំ 2023 ខាងមុខនេះ អាចនឹងប្រើកញ្ចក់ Corning Gorilla Glass Victus 2 នេះ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ Corning បានឲ្យដឹងថា មកទល់នឹងពេលបច្ចុប្បន្ននេះកញ្ចក់ការពារ Gorilla Glass Series របស់ខ្លួន ត្រូវបានប្រើបំពាក់នៅលើឧបករណ៍ចំនួន 8 ពាន់លានគ្រឿងជាមួយដៃគូក្រុមហ៊ុនសហការល្បីចំនួន 48 នៅទូទាំងពិភពលោក ក្នុងនោះមានចំនួន 85% ត្រូវបានបញ្ជាទិញដោយក្រុមហ៊ុនផលិតក្នុងប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក ដែលភាគច្រើន គឺប្រើសម្រាស់ការផលិតស្មាតហ្វូនរបស់ពួកគេ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន