no-alternative title

Samsung សហការជាមួយ Zigbang ប្រកាសចេញបច្ចេកវិទ្យា Smart Door Lock ដំបូងគេដែលដំណើរជាមួយបច្ចេកវិទ្យា UWB

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុននាំមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូនពិភពលោក Samsung Electronics បានសហការជាមួយក្រុមហ៊ុន Zigbang ដើម្បីប្រកាសចេញបច្ចេកវិទ្យាសោរទ្វាសុវត្ថិភាពឆ្លាតវៃ ឬ Smart  Door Lock ដែលដំណើរការជាមួយឈីប UWB ឬ Ultra-Wide Band Chip។ Zigbang SHP-R80 UWB Digital Key Door Lock គឺជាប្រព័ន្ធសោរទ្វាសុវត្ថិភាពឆ្លាតវៃដំបូងគេក្នុងលោកដែលដំណើរជាមួយប្រព័ន្ធ UWB ដែលអនុញ្ញាតិឲ្យធ្វើការបើកទ្វាដោយមិនទាមទារការប៉ះបញ្ជាភ្ជាប់ជាមួយស្មាតហ្វូន។ សោរទ្វាសុវត្ថិភាពឆ្លាតវៃ ឬ Smart Door Lock ស៊េរីថ្មីនេះ គឺជាសមត្ថិផលកកើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Samsung និង Zigbang។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Smart Door Lock គឺជាបច្ចេកវិទ្យាកូនសោរ Digital Home Key ដែលមាននៅលើកម្មវិធី Samsung Wallet នៅលើស្មាតហ្វូន Samsung របស់លោកអ្នក ដោយអនុញ្ញាតិឲ្យយើងធ្វើការបើកទ្វាផ្ទះ ការិយាល័យ ក្រុមហ៊ុន សហគ្រាស ដោយមិនចាំបាច់ប៉ះលើអេក្រង់ទូរស័ព្ទម្តងទៀត ឬក៏បើកកម្មវិធីជាថ្មីម្តងទៀតឡើយ។ ដោយបច្ចេកវិទ្យា Ultra-Wide Band បានប្រើនូវរលកសញ្ញា Radio waves ដូចជាប្រព័ន្ធ Wi-Fi ឬ Bluetooth ក្នុងការភ្ជាប់ទំនាក់ទំនងក្នុងរយះចំងាយខ្លីមួយដោយវាមានភាពសុក្រិតត្រឹមត្រូវបំផុតនៅក្នុងការកំនត់ទិសដៅនៃសញ្ញាដែលត្រូវគ្នាក្នុងការតភ្ជាប់។ 

 

ជាមួយបច្ចេកវិទ្យា UWB គឺត្រូវបានក្រុមហ៊ុនអះអាងថាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ពីការវាយប្រហារតាមមធ្យោបាយផ្សេងៗ (Hacking)។ ហើយមុខងារនៃបច្ចេកវិទ្យា UWB គឺត្រូវបានបើកដំណើរការតាមរយះ Digital Home Key ដែលលោកអ្នកបានដាក់បញ្ចូលនៅក្នុងកម្មវិធី Samsung Wallet នៅលើស្មាតហ្វូនរបស់លោកអ្នកផ្ទាល់តែម្តង។ ជាពិសេសជាងនេះជាមួយ Zigbang App ដែលធ្វើឲ្យ Smart Door Lock ប្រើនូវ UWB អាចធ្វើការកត់សំគាល់សមាជិកក្នុងគ្រួសាររបស់លោកអ្នកតាមរយះការកំនត់អត្តសញ្ញាណគ្រាប់គ្នាក្នុងការបើកទ្វារផ្ទះ។ ក្រុមហ៊ុនបានអះអាងថា ប្រសិនបើលោកអ្នកបានជ្រុះបាត់ស្មាតហ្វូនរបស់លោកអ្នក លោកអ្នកអាចធ្វើការបិតមុខងារ Digital Home Key បានតាមរយះមុខងារ Find My Mobile ហើយប្រសិនបើមិនដំណើរការទេ គឺអាចប្រើ Digital Home Key Card ដើម្បីបើកទ្វាចូលផ្ទះជំនូសបាន។ 

ចំពោះស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 4 និង Galaxy S22 Ultra គឺគាំទ្រមុខងារ UWB ហើយពួកវាអាចដំណើរការជាមួយ Smart Door Lock។ ហើយស្មាតហ្វូនទាំងពីរនេះក៏អាចប្រើកម្មវិធី Samsung Pay ដើម្បីបើកសោរ Zigbang Smart Lock ផងដែរ។ Zigbang SHP-R80 UWB Digital Key Door Lock ប្រកាសដាក់ចេញលក់នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតម្លៃនៅឡើយទេ ហើយសោរទ្វាសុវត្ថិភាពឆ្លាតវៃនេះ ក៏នឹងនាំចេញទៅកាន់ទីផ្សារបណ្តាប្រទេសជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន