no-alternative title

Infinix Note 40 Pro 5G Series នឹងប្រើប្រាស់ Magnetic Wireless Charging ដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូនស៊េរីថ្មី Infinix Note 40 Pro series គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងខែមេសាខាងមុខនេះហើយ ដោយនៅលើ Flipkart របស់ស្មាតហ្វូននេះ ក៏មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Note 40 Pro 5G និង Note 40 Pro+ 5G ផងដែរ។ ខណៈពេលនេះ ក្រុមហ៊ុននេះ មានការផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាសាកថ្មលឿនទៅលើស្មាតហ្វូន Note 40 series ថ្មីនេះផងដែរ ដែលមុខងាសរថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍នៃការសាកថ្មដែលមិនគួរអោយជឿនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការសាកថ្មតាមរយៈបច្ចេកវិទ្យា Magnetic Wireless Charging នេះ គឺផ្តល់នូវការតភ្ជាប់ដែលមានស្ថេរភាព ការសាកថ្មលឿនជាងមុន និងប្រសិទ្ធិភាពកាន់តែប្រសើរ។ ការសាកថ្មបែបប្រពៃណីទៅលើ Wireless Charging នេះ បានប្រើប្រាស់នូវបច្ចេកវិទ្យា induction technology ខណៈពេលដែលការសាកថ្មប្រភេទ Magnetic Wireless Charging គឺផ្តល់នូវភាពងាយស្រួលជាងមុន និងសាកលឿនជាងមុនថែមទៀតផង។

 

រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple បានផ្តល់នូវបច្ចេកវិទ្យាសាកថ្មលឿន Magnetic Wireless Charging ជាមួយនឹង MagSafe Charging នៅលើស្មាតហ្វូនរបស់ខ្លួនចាប់តាំងពីវត្តមានរបស់ស្មាតហ្វូន iPhone 12 series ដែលបង្ហាញខ្លួនកាលពីឆ្នាំ 2020 មកម្លេះ។ ប៉ុន្តែស្មាតហ្វូន Android ជាច្រើន ក៏មិនទាន់មានការប្រើប្រាស់នូវបច្ចេកវិទ្យានេះដែរ ប៉ុន្តែសម្រាប់ស្មាតហ្វូន Infinix Note 40 Series នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះ នៅក្នុងប្រទេសឥណ្ឌា។

 

នៅលើទំព័រ Flipkart បានបញ្ជាក់ថា ស្មាតហ្វូន Note 40 series នេះគឺមានបច្ចេកវិទ្យាសាកថ្មលឿន 20W MagCharge Wireless Charging ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Note 40 នេះ នឹងមានទ្រទ្រង់នូវបច្ចេកវិទ្យា reverse wireless charging ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចសាកថ្មបានទៅលើឧបករណ៍ផ្សេងទៀតដូចជាស្មាតហ្វូន កាសស្តាប់ និងផលិតផលជាច្រើនទៀតផង។ ស្មាតហ្វូន Note 40 នឹងបំពាក់នូវបន្ទះឈីប Cheetah X1 ដ៏ខ្លាំងក្លាថែមទៀតក្នុងការគ្រប់គ្រងទៅលើថាមពល។

 

ស្មាតហ្វូន Note 40 Series ក៏មានប្រភេទ 4G សម្រាប់ស្មាតហ្វូន Note 40 និង Note 40 Pro ផងដែរ។ ស្មាតហ្វូននេះ នឹងមិនទាន់បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅឡើយទេ។ សម្រាប់ពេលនេះ គឺមានតែស្មាតហ្វូន Note 40 Pro និង Note 40 Pro+ ដែលជាម៉ូដែល 5G បំពាក់នូវបន្ទះឈីប Dimensity 7020 ប៉ុណ្ណោះ ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន