no-alternative title

Nubia Z60 Ultra Photographer Edition បានប្រកាសចេញផ្លូវការណ៍នៅក្នុងប្រទេសចិន

ក្រុមហ៊ុន Nubia បានដាក់លក់ស្មាតហ្វូន Z60 Ultra នៅក្នុងប្រទេសចិនកាលពីខែធ្នូឆ្នាំមុន។ មួយខែក្រោយមក ក្រុមហ៊ុននេះ ក៏បានធ្វើការបញ្ចេញម៉ូដែលពិសេសដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលហៅថា Z60 Year of the Dragon Limited Edition។ ដោយឡែកនេះពេលនេះ ម៉ាកយីហោស្មាតហ្វូនចិនមួយនេះ បានប្រកាសចេញម៉ូដែលពិសេសមួយទៀតដែលមានឈ្មោះថា Z60 Ultra Photographer Edition។ ដូចឈ្មោះដែលបានឧទ្ទេសនាមឲ្យអីចឹង ដោយម៉ូដែល Photographer Edition នេះ មានការរចនារូបរាងស្រដៀងទៅនឹងកាមេរ៉ា original retro camera ដូច្នេះដែរ។ Z60 Ultra Photographer មានលក្ខណៈពិសេសថ្មីបន្ថែមមួយចំនួន ប៉ុន្តែ រក្សាផ្នែករឹងដូចគ្នាទៅនឹងម៉ូដែលស្តង់ដារដដែល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសំគាល់សម្រាប់ម៉ូដែលពិសេសនេះ គឺការឌីស្សាញប្រព័ន្ធកាមេរ៉ាក្រោយថ្មីប្លែកពីម៉ូដែលស្តង់ដារដោយសារការឌីស្សាញយកតាមលំនាំរចនាបថរបស់កាមេរ៉ា ជាមួយនឹងផ្ទៃខាងក្រោយស្រោបដោយស្បែកពិសេសដែលរំលេចរចនាបថជាបីផ្នែក និយាយរួមទៅការឌីស្សាញផ្ទៃខាងក្នុងត្រូវបានយកលំនាំតាមរចនាបថរបស់ឌីជីថលកាមេរ៉ាតែម្តង។ Nubia Z60 Ultra Photographer Edition គឺមានបំពាក់នូវប្រព័ន្ធកាមេរ៉ា AI ដែលដំណើរការជាមួយបច្ចេកវិទ្យា Neovision AI imaging ដែលប្រើប្រាស់នូវស្តង់ដារ AI Model ធំដើម្បីពង្រឹងទៅលើគុណភាពថតរូបបានកាន់តែអស្ចារ្យបំផុតលើសពីកាមេរ៉ាស្មាតហ្វូន។ 

 

ជាងនេះទៅទៀតមុខងារ AI នៅលើស្មាតហ្វូនម៉ូដែលពិសេសរបស់ Nubia មួយនេះ ក៏គាំទ្រមុខងារលប់វត្ថុណាមួយចេញពីរូបភាព ឬក៏កែរូបភាពបានភ្លាម ក៏ដូចជាមុខងារបកប្រែភាសា AI two-ways real-time interpretation នៅពេលសន្ទនាទូរស័ព្ទ និងការសន្ទនាគ្នាផ្ទាល់មុខគ្នា Face-to-Face ថែមទៀតផង។ ស្តាប់ទៅការធ្វើការរបស់ AI នៅលើ Nubia Z60 Ultra Photographer Edition គឺប្រហាក់ប្រហែលគ្នានឹង AI នៅលើ Samsung Galaxy S24 Ultra ដែរ។ 

 

ទៅលើប្រព័ន្ធសែនស័រកាមេរ៉ាវិញ គឺមិនខុសពីម៉ូដែលស្តង់ដារនោះទេ ដោយក្នុងនោះ Z60 Ultra Photographer Edition សែនស័រកាមេរ៉ាក្រោយទំហំ 50MP ពីរគ្រាប់ខ្នាត 18mm និង 35mm (Main/Ultrawide)។ ចំនែកសែនស័រមួយគ្រាប់ទៀតមានទំហំ 64MP ជា Periscope Sensor ខ្នាត 85mm focal length។ ប្រព័ន្ធសែនស័រកាមេរ៉ាទាំងបីគ្រាប់នេះ គាំទ្រមុខងារទប់លំនឹង OIS និងមានសមត្ថភាពអាចផលិតសាច់វីដេអូបានច្បាស់កម្រិត 4K ល្បឿន 120fps ដូចគ្នា។ រីឯកាមេរ៉ាសែលហ្វី គឺមានទំហំ 12MP ជាសែនស័រ Under-display គាំទ្រមុខងរ AI Deep-sensing engine។

Nubia Z60 Ultra Photographer Edition គាំទ្រដំណើការទូទៅដោយបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ភ្ជាប់ដោយរ៉េមទំហំ 16GB LPDDR5 និង 512GB UFS 4.0។ ស្មាតហ្វូនមួយនេះ មានអេក្រង់ទំហំ 6.9-inch OLED Display គាំទ្រកម្រិតបង្ហាញ 1.5K ល្បឿន 120Hz។ សម្រាប់ថ្មវិញ គឺមានទំហំ 6,000mAh គាទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging ក៏ដូចជាមានបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិតស្តង់ដារ IP68 ថែមទៀតផង។ Nubia Z60 Ultra Photographer Edition មានតម្លៃខ្ទង់ប្រហែល $594 នៅទីផ្សារប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន